Breaking News
Loading...
Friday, December 27, 2013

កម្មករសំណង ម្នាក់ចង់បំបែក ឯកទកម្ម យកដៃចង្អុល ខ្សែភ្លើងស្រាត ដែលមាន កម្លាំង ២២គីឡូវ៉ុល បណ្ដាលឱ្យ ឆក់រងរបួសធ្ងន់


កោះកុង ៖ បុរសជាកម្មករសំណង់ម្នាក់ ដែលដឹងថា ខ្សែភ្លើងស្រាត មានកម្លាំងរាប់ម៉ឺនវ៉ុល ហើយក៏ដោយនោះ ចង់បំបែកឯកទកម្ម បានយកដៃទៅចង្អុល មានចំងាយ ពីខ្លួនប្រហែល ជិត១ម៉ែត្រ បណ្ដាលឱ្យ ខ្សែភ្លើងឆក់ ធ្លាក់បណ្ដាលឱ្យរងរបួស ជាទម្ងន់ រហូតដល់មានការបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យបង្អែកខេត្ដ ។ ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង ៤ និង១៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅចំណុច កន្លែងសាងសង លំនៅដ្ឋានមួយកន្លែងក្នុងភូមិ២ សង្កាត់សាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ 

ជនរងគ្រោះមានឈ្មោះ ឡឹង ចន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាកាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានមុខរបរជាកម្មករសំណង។

តាមប្រភពពីមេការ សំណង់បាននិយាយប្រាប់ឱ្យដឹង នៅកន្លែងកើតហេតុថា នៅមុនពេលកើតហេតុ ជនគ្រោះ បានឡើង លើកាំជណ្ដើរ ទៅលើជាន់ទី១ ដែលមានកម្ពស់ ៥ម៉ែត្ររួចទៅហើយ តែត្រូវខ្លួនជាមេការម្ចាស់ផ្ទះ និងកម្មករ សំណងដូចគ្នា បានហាមមិនឱ្យឡើង ទៅខាងលើទេព្រោះ ខ្សែភ្លើងមិនទាន់ ដាក់ជ័រជា ប្រដាប់ការពាររួចរាល់ តែជនរងគ្រោះបានឡើងទៅជាន់លើទៀត ហើយយកដៃ ទៅចង្អុល ហើយនិយាយថា មិនអីទេបន្តិចក្រោយមកស្រាប់តែ ជនរងគ្រោះ បានធ្លាក់ មកដល់ដីបាត ទៅហើយ តែសំណាងល្អ ធ្លាក់ មកដល់ដី មិនត្រូវអ្វីទេ។ក្រុមកម្មករ ដូចគ្នាបាន ស្រែកឆោរឡោ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្ដង ហើយក៏ធ្វើការបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។

ក្រុមគ្រូពេទ្យ បាននិយាយថា ជនរងគ្រោះមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ តែរងរបួសធ្ងន់ត្រង់ដើមទ្រូង នឹងស្មា ត្រូវសម្រាក នៅមន្ទីរពេទ្យបន្ដ ដើម្បីរង់ចាំការព្យាបាល ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved