Breaking News
Loading...
Thursday, December 19, 2013

រថ​យន្ត​មីស៊ុយ​ប៊ីស៊ី​ពន្លះ​ជាមួយ​ ម៉ូតូ​សង់​កូរ៉េ​ពេញទំហឹង​ ស្លាប់​១​ របួស​ធ្ងន់​១


រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់បានរងរបួសធ្ងន់ ខណៈដែលពួកគេកំពុងជិះម៉ូតូ ក៏ត្រូវរថយន្តមីស៊ុយប៊ីស៊ី ១គ្រឿង បុកចំពីមុខពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០នាទី យប់ថ្ងៃទី១៨ ធ្នូ ២០១៣ នៅតាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមីស៊ុយប៊ីស៊ី ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ ២០ ២.០៣១៥ បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ២១៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវ២១៣ ក៏បានបុកជាមួយម៉ូតូសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1M-0513 ជិះដោយបុរស ២នាក់ ចំពីមុខពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់ ចំណែកម៉ូតូគាបជាប់ក្រោមរថយន្ត។

ក្រោយកើតហេតុ រថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងនាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved