Breaking News
Loading...
Thursday, December 19, 2013

ស្រវឹងស្រា បើករ៉ឺម៉កកង់បី បុកដើមឈើ របួសធ្ងន់ខ្លួនឯង


ភ្នំពេញ៖ បុរសជាអ្នករត់រ៉ឺម៉កកងបី ម្នាក់ស្រវឹងស្រាជោគជាំ បានជិះបុកដើមឈើ បណ្ដាលឲ្យ រងរបួសធ្ងន់ខ្លួនឯង កាលពីវេលា ម៉ោង១២ និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច មុខក្រសួងឧស្សាកម្មរ៉ែ តាមបណ្ដោយ ផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះរ៉ឺម៉កកងបីធ្វើ ដំណើរតាមបណ្ដោយ ផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកដើមឈើ មួយដើមដែល នៅគៀនផ្លូវបណ្ដាលឲ្យ រងរបួសធ្ងន់ត្រូវ បានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ចំណែករ៉ឺម៉កកងបី រងការខូចខាតយ៉ាងដំណំ។

ក្រោយពេល កើតហេតុ រ៉ឺម៉កជនរងគ្រោះត្រូវបានបងប្អូន មកទទួលយកទៅផ្ទះវិញ ផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved