Breaking News
Loading...
Thursday, December 19, 2013

យុវជន​ ២នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​ បើក​ម៉ូតូ​​ក្នុង​ល្បឿន ​លឿន​​ដួល​ខ្លួន​ឯង​ របួស​ធ្ងន់


រាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេស្រវឹងស្រាជោកជាំ ហើយជិះម៉ូតូ SL ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AI-7578 ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមុខរោងចក្រកាត់ដេរ គង់ ហុង ក៏បានរេចង្កូតដួលច្រងាប់ ច្រងិលពេលផ្លូវ រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved