Breaking News
Loading...
Monday, December 16, 2013

​គ្រុ​នក្តៅ​: តើ​អ្នក​គួរ​ភ័យ​ទេ​?


​គ្រុ​នក្តៅ ឬ ក្តៅខ្លួន ត្រូវបាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ការ​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​មួយ​នៅក្នុង​ខ្លួន​របស់​អ្នក ហើយក៏​មិនមែន​ជា​ការ​កើនឡើង​ដោយ​ខ្លួន​វា​ផ្ទាល់​ដោយ​មិន​មាន​ហេតុផល​ដែរ​។ ជាធម្មតា វា​ជា​រោគសញ្ញា​នៃ​ស្ថានភាព​ជំងឺ ដែល​ជា​ញឹកញាប់​បំផុត​គឺ មាន​ការឆ្លង​មេរោគ ឬ រលាក​។​


​ជាធម្មតា​ជំងឺ​គ្រុ​នក្តៅ ត្រូវ​បាន​ភ្ជាប់​ជាមួយ ការ​មិន​ស្រួល រាងកាយ និង​មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន នៅពេល​ដែល​គ្រុនក្តៅ ត្រូវបាន​ព្យាបាល​។ ប៉ុន្តែ វា​អាស្រ័យ​លើ​អាយុ របស់​អ្នក ស្ថានភាព​កាយសម្បទា និង មូលហេតុ​នៃ​ជំងឺ​គ្រុនក្តៅ របស់​អ្នក អ្នក​អាច ឬ មិនអាច តម្រូវឱ្យ​មាន​ការព្យាបាល ជំងឺ​គ្រុនក្តៅ តែ​ម្នាក់​ឯង​នោះ​ទេ​។ អ្នកជំនាញ​ជាច្រើន ជឿ​ថា​ការ​ក្តៅខ្លួន គឺជា​ការ​ដែល​ខ្លួន​អ្នក​ធ្វើ​ការការពារ រាងកាយ​របស់​អ្នក​ប្រឆាំង​នឹង​ការឆ្លង​មេរោគ​។ ក៏​មាន​មូលហេតុ​ជាច្រើន​ទៀត ដែល​មិនមែន​ជា​ការ​រលាក​ទេ ដែល​ធ្វើឱ្យ​មាន​ការ​ក្តៅខ្លួន​។​


​ក្តៅខ្លួន ត្រូវបាន​ចាត់ទុក​ថា ជាទូទៅ មិន​មាន​គ្រោះថ្នាក់​នោះទេ ប៉ុន្តែ ការ​ក្តៅខ្លួន​ខ្លាំងពេក ក៏​អាច​បណ្ដាលឱ្យ​មាន​កំណើន​គ្រោះ​ថា្នក់​ដល់​រាងកាយ​របស់​អ្នក​ដែរ​។ នេះ​អាច​ដោយសារតែ​មាន សី​តុណ្ហាភាព​ក្តៅ​ខ្លាំង បាន​ផ្សារភ្ជាប់​ជាមួយនឹង ការរង​របួស​ដោយសា​រ​កំដៅ  ផលប៉ះពាល់​នៃ​ថ្នាំ​មួយចំនួន ឬ ការប្រើប្រាស់​ថ្នាំ​ខុសច្បាប់ និង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ជាមួយនឹង​ការឡើង​កំដៅ​ខ្លាំង​នោះ រូបរាងកាយ​របស់​អ្នក ក៏​លែង​អាច​គ្រប់គ្រង​លើ រាងកាយ​របស់​អ្នក​បាន​ដូចគ្នា​។​
​នៅក្នុង​កុមារ​ដែល​មាន​ជំងឺ​គ្រុនក្តៅ  រោគសញ្ញា​ដែល​មាន​ដូចជា សន្លឹម  មាន​ភាព​មួរ​ម៉ៅ  មិន​មាន​ចំណង់​អាហារ មាន​ឈឺ បំពង់ក  ក្អក ឈឺ​ត្រចៀក និង​ការ​រាគ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការបញ្ជូន​ពួកគាត់​ទៅ​កាន់​វេជ្ជបណ្ឌិត​របស់​អ្នក​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved