Breaking News
Loading...
Monday, December 23, 2013

កម្មករ​សំណង់​ម្នាក់​ត្រូវជន ​សង្ស័យ​ភ្ជង់​ប្លន់ ​​ម៉ូតូ​ឌ្រីម​យក​ទៅ​បាត់​


រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវជន សង្ស័យប្រដាប់អាវុធ២នាក់ជិះម៉ូតូ មកកៀរភ្ជង់ប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ជិះទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២២ ធ្នូ ២០១៣ នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ម្ចាស់ម៉ូតូត្រូវគេស្គាល់ឈ្មោះធា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះគ្នា៣នាក់ចេញពីផ្ទះជួល ក៏ត្រូវជនសង្ស័យ២នាក់ប្រដាប់ ដោយអាវុធជិះមកដល់កៀរ រួចដកកាំភ្លើងភ្ជង់ជនរងគ្រោះឱ្យឈប់ប្លន់យក ម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ ពាក់ស្លាកលេខភ្នំពេញ១L៧០១៥ ជិះគេចខ្លួនដោយសុវត្ថិភាព។

បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូរួច ជនរងគ្រោះបានទៅដាក់ពាក្យ ប្តឹងនៅប៉ុស្តិ៍នគរបាលទួល សង្កែឱ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved