Breaking News
Loading...
Monday, December 23, 2013

រថ​យន្ត​កូរ៉េ​ដឹក​ទំនិញអ្នក​​បើកបរ​សង្ស័យ​ងងុយ​ដេក បើក​ធ្លាក់​ថ្នល់​បុករះ​ចូល ​ផ្ទះ​ប្រជា​ពលរដ្ឋបណ្តាល ​ឱ្យ​ស្ត្រី​ម្នាក់​បាក់​ខ្ទេចជើង​ម្ខាង​


ខេត្តកំពង់ធំ ៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រាបៀរមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A០៣៣៣ បើកបរលើកំណាត់ផ្លូវជាតិលេខ៦A អ្នកបើកបរសង្ស័យងងុយដេកបានបើកធ្លាក់ ថ្នល់បុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យស្ត្រីម្នាក់ខ្ទេចជើងម្ខាង ខណៈកំពុងឈរលាងចាន កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ធ្នូ ២០១៣ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់ នៅក្បែរកន្លែងកើតហេតុប្រាប់ថា ដំបូងពួកគេបានឃើញ រថយន្តកូរ៉េនេះបើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េចស្រាប់តែជ្រុលចង្កូតធ្លាក់ថ្នល់បុករះ ចំសំយ៉ាបហាងលក់បាយ គុយទាវផ្នែកខាងក្រោយបណ្តាលឱ្យត្រូវ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះហែម កដ អាយុ៥៧ឆ្នាំ ជាអ្នកស៊ីឈ្នួលលាងចានឱ្យគេរងរបួសបាក់ ជើងឆ្វេងម្ខាងខ្ទេចត្រូវ គេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

អ្នកបើកបររថយន្តត្រូវគេស្គាល់ឈ្មោះកន សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ជាអ្នកបើករថយន្តដឹកទំនិញ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved