Breaking News
Loading...
Monday, December 23, 2013

ប្ដីចាប់ខ្វេះភ្នែកប្រពន្ធ ដោយសារនាងនៅជាមួយ ប្រុសផ្សេង


បុរសម្នាក់ ដែលជាអ្នករស់នៅក្នុងខេត្ដ Guangxi ប្រទេសចិន បានចាប់ខ្វេះភ្នែកម្ខាងរបស់ ប្រពន្ធខ្លួន បន្ទាប់ពី នាងមានទំនាក់ទំនងស្នេហា ជាមួយនឹងប្រុសផ្សេង។

តាមសារព័ត៌មានរបស់ ប្រទេសចិន បានឲ្យដឹងថា ស្ដ្រីអាយុ ៣៩ឆ្នាំ ដែលមានឈ្មោះថា លី បានស្គាល់ជាមួយនឹង ប្ដីសព្វថ្ងៃដែលមានឈ្មោះឡុងនេះ កាលពីឆ្នាំមុន តាមរយៈអ៊ិនធើណេត។ ប៉ុន្ដែក្រោយពីស្គាល់គ្នា បានជាង៣ខែ បុរសនេះចាប់ផ្ដើមប្រែប្រួល និងវាយនាង ដោយសារតែនាងបដិសេធ ក្នុងការជួយសងបំណុល ១៥០,០០០ យ័ន ឬជិត ១០០,០០០,០០០ លានរៀល របស់ក្រុមគ្រួសារបុរសនេះ។ នៅក្នុងពេលនោះ នាងព្យាយាមចាកចេញពីបុរសចិត្ដព្រៃផ្សៃនេះដែរ តែនៅតែមិនអាចទៅរួច ដោយសារតែឯកសារ និងប័ណ្ឌសំគាល់ខ្លួននាង នៅក្នុងដៃបុរសនេះទាំងអស់ ជាមួយនឹងពាក្យគំរាមសម្លាប់ក្រុមគ្រួសារនាងថែមទៀត។ ប្រហែលជាប៉ុនា្មនសប្ដាហ៍ក្រោយមក នាងក៏ត្រូវបានបង្ខំឲ្យរៀបការជាមួយនឹង បុរសនេះ តែអ្វីដែលមិននឹកស្មានដល់ គឺនាង បានជួបនឹងមិត្ដប្រុសថ្មី នៅក្នុងឆ្នាំនេះ។

រហូតមកដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៣នេះ បុរសជាប្ដីមានចិត្ដសាហាវនេះ បានប្រទះឃើញអ្នកទាំងពីរ នៅជាមួយគ្នាក្នុងផ្ទះជួល ដែលភ្លាមៗនោះ មិត្ដប្រុសនាង ត្រូវបានរងការវាយប្រហារពីប្ដីនេះ ដោយឃើញសភាពបែបនេះ នាងបានចូលទៅជួយ តែបែរជាត្រូវប្ដីចាប់ខ្វេះភ្នែកទៅវិញ។

បន្ទាប់ពីមានហេតុការណ៍បែបនេះ បុរសដែលជាប្ដីនេះ បែរជាមានចិត្ដបញ្ជូននាងទៅកាន់មន្ទីរពេទ្យ និងទូរស័ព្ទហៅប៉ូលីសឲ្យចាប់ខ្លួនឯងទៅវិញ ខណៈពេលដែលនារីរងគ្រោះនេះ បានខ្វះភ្នែកពិតប្រាកដមែន ដែលទោះបីជាក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ក៏ដោយ។ 

តើភ្លើងប្រច័ណ្ឌពិតជាសាហាវណាស់មែនទេ?

រូបភាពនារីរងគ្រោះ នៅក្នុងមន្ទីរពេទ្យ

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved