ច្រកព្រំដែនចំនួន២បានបិតមួយរយៈ ដោយសារការប៉ះទង្គិចគ្នាបន្តិចបន្តួចលើខ្នងភ្នំ100ជាប់ព្រំដែនកម្ពុជាថៃ នៃទឹកដីខេត្តកោះកុង
ពោធិ៍សាត់ ៖ លោក គួយ សារឿន មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ825ប្រចាំទិស ថ្មដា ក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានអោយកម្ពុជាថ្មីដឹងថាកំលាំងឈុតខ្មៅថៃមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃបាននាំគ្នាឡើងមកទីតាំងឈរជើងការពារព្រំដែនរបស់កងទ័ពកម្ពុជាវរៈលេខ303 គ3ចំណុចភ្នំ100ស្ថិតក្មុងស្រុក ថ្មបាំង ខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា ថៃ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង12និង30នាទីថ្ងៃទី21 ខែធ្នូ ឆ្នាំ2013ដែលជាកន្លែងហាមឃាត់នោះ។
ប្រភពបន្តថាកំលាំងកងទ័ពការពារព្រំដែលវរៈ303អោយកំលាំងឈុតថៃប្រដាប់ដោយអាវុធនោះចុះពីភ្នំទៅទីតាំងរបស់ខ្លួនដែលឈរជើងខាងប្រទេសថៃវិញ។ ប៉ុន្តែទាហានឈុតខ្មៅថៃមិនព្រមចុះដែលជាចំណុចឈរជើងការពាររបស់ទាហានកម្ពុជាហើយទាហានថៃក៏បានប្រើប្រាស់អាវុធធុនតូចបាញ់រះមកលើទាហានកម្ពុជាយើងខណៈនោះទាហានកម្ពុជាក៏បានបាញ់អាវុធធុនតូចតបវិញពួកទាហានថៃក៏បានចុះទៅទីតាំងឈរជើងប្រទេសខ្លួនវិញ ហើយក៏បានបិតច្រកចេញចូលព្រំដែនកម្ពុជា ថៃ ចំនួនពីរកន្លែងគឹចំណុចឈរជើងខ្នងភ្នំ100ស្រុកថ្មបាំង ខេត្ត កោះកុង មួយកន្លែង និង ចំណុចឈរជើងការពារវរៈនគរបាលព្រំដែនលេខ825ផ្លូវលេខ56មួយកន្លែងដែលស្ថិតក្នុងឃុំ ថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។
លោក គួយ សារឿន បន្តថានៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2013នេះគឺសភាពការណ៍តាមព្រំដែលមិនមានអ្វីកើតឡើងទេហើយខាងមេបញ្ជាការយោធាខេត្តកោះកុងបានទៅធ្វើការចចារនៅខាងភាគីថៃនៅទីបញ្ជាការវរៈខៅឡាង ខេត្ត ត្រាតប្រទេសថៃដើម្បីសំរបសំរួលគ្នាឡើងវិញនៅម៉ោង3និង30នាទីរសៀលនេះ។ លទ្ធផលយ៉ាងណានោះកម្ពុជាថ្មីនិងផ្ដល់ព័ត៌មាននេះបន្ថែមទៀត។ លាន គ្រន
ប្រភពពី៖ www.khmer-note.com
0 comments:
Post a Comment