Breaking News
Loading...
Monday, December 23, 2013

ប្លន់​ម៉ូតូ​បាន​ហើយ​ជិះ​គេច​ខ្លួន​ មិត្ត​ភក្តិ​ម្ចាស់​ម៉ូតូ​តាមរក​ឃើញ ​ភ័យ​ពេក​ផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន​បាត់​


រាជធានីភ្នំពេញ ៖ បន្ទាប់ពីកម្មករសំណង់ម្នាក់ត្រូវចោរ ប្លន់ម៉ូតូម៉ាកឌ្រីមយកទៅបាត់ កាលពីវេលាម៉ោង៣ និង២០នាទីរសៀលនោះ មិត្តភក្តិរបស់ជនរងគ្រោះបានស្គាល់ ជនសង្ស័យម្នាក់ឈ្មោះទុយ ក៏បានជិះម៉ូតូតាមរកស្រាប់តែប្រទះឃើញ ជនសង្ស័យកំពុងជិះម៉ូតូនៅតាមផ្លូវក៏ បានជិះដេញតាមចាប់ ខណៈនោះជនសង្ស័យភ័យស្លន់ស្លោ បានផ្តួលម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលជិះធ្វើសកម្មភាពនៅតាមផ្លូវកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ រួចរត់ចូលតាមផ្លូវរទេះភ្លើងបាត់ ។

ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យដែលរត់គេចខ្លួន។

គួររំលឹកឡើងវិញថា បុរសជាកម្មករសំណង់ម្នាក់ត្រូវ ជនសង្ស័យប្រដាប់អាវុធ២នាក់ជិះម៉ូតូមកកៀរ ភ្ជង់ប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ជិះទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២២ ធ្នូ ២០១៣ នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ម្ចាស់ម៉ូតូត្រូវគេស្គាល់ឈ្មោះធា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះគ្នា៣នាក់ចេញពីផ្ទះ ជួលក៏ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធជិះមកដល់កៀរ រួចដកកាំភ្លើងភ្ជង់ជនរងគ្រោះឱ្យឈប់ប្លន់ យកម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ ពាក់ស្លាកលេខភ្នំពេញ១L៧០១៥ ជិះគេចខ្លួនដោយសុវត្ថិភាព។បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូរួច ជនរងគ្រោះបានទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែឱ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved