Breaking News
Loading...
Thursday, December 19, 2013

សត្វចម្លែក ខ្លួនមាន់ ជើងក្ដាម និងដៃមឹក អ្នកណាហ៊ានបរិភោគ?


បំនែកនៃសត្វជាច្រើន ដូចជាជើងក្ដាម ដៃមឹក ស្លាបមាន់ ត្រូវបានគេយកមកដាក់បញ្ជូលគ្នា បង្កើតបានជាម្ហូបសត្វចម្លែកមួយ សំរាប់បម្រើក្នុងថ្ងៃបុណ្យណូអែល។

យោងតាមប្រភព័ត៌មានពីគេហទំព័រ Geekologie.com បានឲ្យដឹងថា មានភោជនីយដ្ឋានមួយ បានបង្កើតនូវអាហារសត្វចម្លែក ដែលត្រូវបានរៀបចំដោយលោក Rusty Eulberg សំរាប់ថ្ងៃបុណ្យណូអែល។ លោក Eulberg និងភរិយារបស់គាត់ ដែលជាជនជាតិអាមេរិក បានសហការគ្នា បង្កើតនូវម្ហូបចម្លែក ដែលគ្មាននៅលើលោកនេះ ធ្វើឲ្យអតិថិជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

មួយវិញទៀត អាហារទាំងអស់ត្រូវបានចំអិន ដាច់ដោយឡែកពីគ្នា ទើបយកមកដាក់បញ្ចូលគ្នាតាមក្រោយ។

តើប្រិយមិត្ត យល់យ៉ាងណាចំពោះសត្វចម្លែកនេះ? មានប្រិយមិត្តណាហ៊ានបរិភោគដែរ ឬ ទេ?


កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved