Breaking News
Loading...
Thursday, December 19, 2013

នារី​៥​ប្រភេទ​ដែល​បុរសប្រាថ្នា​​ចង់​បាន


តើ​​នារី​ៗ​កំពុង​តែ​ចង់​ដឹង​ថា​គួរ​រៀប​ខ្លួន​បែប​ណា​ដើម្បី​ឲ្យ​ក្លាយ​ជា​នារី​ដែល​​មិត្ត​ប្រុស​របស់​អ្នក​មិន​អាច​ខ្វះ​បាន​មែន​ទេ​? បើ​បែប​នេះ​​សូម​បង្ហាញ​ជូន​គន្លឹះ​សំខាន់​ៗ​និង​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​ដែល​បុរស​ៗ​ចង់​បាន​ពី​មិត្ត​ស្រី​របស់​គេ​។
>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន ៥​​ចំណុច​ដែល​អាច​នឹង​​ធ្វើ​ឱ្យ​បុរស​បោះ​បង់​មិត្ត​ស្រី

p2qasajb

១. នារី​ដែល​ស្អាត​ទាំង​ព្រម​
នេះ​មិន​មែន​សំដៅ​លើ​នារី​ដែល​កើត​មក​ស្អាត​ពី​កំណើត​នោះ​ទេ​ តែ​វា​ជា​ភាព​ស្អាត​ដែល​មើល​ទៅ​សមរម្យ​ចូល​ភ្នែក​អ្នក​ផង​។ នារី​ខ្លះ​អាច​ស្គម​ ឬ​ធាត់​ពេក​ តែ​នាង​នៅ​តែ​អាច​មាន​ភាព​ស្អាត​តាម​រយៈ​ការ​តុប​តែង​ខ្លួន​ ការ​ស្លៀក​ពាក់​ និង​ការ​ចេះ​ស្រឡាញ់​ថែរក្សា​ខ្លួន​ឯង​។

 

២. នារី​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​
ជំនឿ​ចិត្ត​មិន​មែន​សំដៅ​លើ​ភាព​ក្រអឺតក្រទម​នោះ​ទេ តែ​វា​ជា​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​គ្រប់​រឿង​រ៉ាវ​និង​គ្រប់​ស្ថានភាព​។ នាង​ត្រូវ​តែ​ជា​នារី​ដែល​អាច​ធ្វើ​ការ ឬ​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​បាន​ច្រើន​ដោយ​មិន​រារែក​។ នេះ​ជា​ចំណុច​ដែល​បុរស​ភាគ​ច្រើន​ចង់​បាន​ពី​នារី​ដែល​គេ​គិត​ថា​នឹង​យក​ធ្វើ​ជា​អនាគត​។

 

៣. នារី​ដែល​ចេះ​ធ្វើ​ឲ្យ​មិត្ត​ប្រុស​មាន​ភាព​ទាក់​ទាញ​​
វា​មិន​មែន​ជា​ការ​ទិញ​គ្រឿង​លម្អ​ ឬ​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ឲ្យ​មិត្ត​ប្រុស​មួយ​មុខ​អាច​ហៅ​ថា​ នាង​ជា​នារី​ដែល​ចេះ​ផ្ដល់​ចំណុច​ប្រសើរ​ដល់​មិត្ត​ប្រុស​នោះ​ទេ​ តែ​ការ​ចេះ​ឲ្យ​តម្លៃ​ទៅ​វិញ​ទេ​ទើប​ជា​ការ​ធ្វើ​ឲ្យ​គាត់​ល្អ​បាន​។ ការ​ចេះ​លើក​តម្កើង​មិត្ត​ប្រុស​នៅ​ពេល​នាង​នៅ​ជាមួយ​មិត្ត​ភក្តិ​ ការ​មិន​បង្អាប់​ឬ​និយាយ​អ្វី​មិន​ល្អ​ពី​មិត្ត​ប្រុស​​ និង​ការ​មិន​លើក​កកាយ​ចំណុច​អវិជ្ជមាន​ឬ​បន្ទោស​មិត្ត​ប្រុស​នៅ​មុខ​គេ​ឯង​ ទើប​ជា​ការ​ឲ្យ​តម្លៃ​ពិតៗ​ដែល​បុរស​ចង់​បាន​។

 

៤. នារី​ដែល​ចេះ​ទុក​ចេះ​ដាក់​
ចំណុច​ពិសេស​មួយ​ទៀត​ គឺ​នាង​ត្រូវ​ជា​នារី​ដែល​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង ចេះ​ទុក​ដាក់​លុយ​កាក់​របស់​របរ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​និង​មាន​ភាព​ច្បាស់​លាស់​។ មិន​មែន​ដូច​នារី​ខ្លះ​ចេះ​តែង​ខ្លួន​ឡូយឆាយ​ តែ​មិន​ចេះ​រៀប​ចំ​ទុកដាក់ ក៏​បុរស​ភាគ​ច្រើន​មិន​ចង់​បាន​ដែរ​។

 

៥. នារី​ដែល​ស្រស់​ស្រាយ​និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់​លាស់​
ស្នាម​ញញឹម​ និង​ភាព​រួសរាយ​គឺ​ជា​ចំណុច​មាន​មន្ត​ស្នេហ៍​បំផុត​របស់​នារី​ដែល​បុរស​ៗ​ស្រមៃ​ចង់​បាន​។ នាង​គួរ​ចេះ​រាក់​ទាក់​ និង​មាន​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជាមួយ​អ្នក​ដទៃ​ ជាជាង​រាក់​ទាក់​ជាមួយ​តែ​មិត្ត​ប្រុស​របស់​ខ្លួន​។ ម្យ៉ាង​វិញ​ទៀត​នាង​ក៏​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​និង​មាន​គោល​ដៅ​ក្នុង​ជីវិត​ច្បាស់​លាស់​ ដែល​អាច​បញ្ជាក់​ថា​នាង​មាន​ភាព​ម្ចាស់​ការ​លើ​ជីវិត​ខ្លួន​ឯង​បាន​ប្រសើរ​។


ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved