Breaking News
Loading...
Friday, December 20, 2013

ស្រី្តវ័យ ២៤ឆ្នាំ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ចាប់​រំលោភ​ហើយ​សម្លាប់ នៅក្នុង​ចំការ​កៅស៊ូ


មណ្ឌលគិរី៖ សពនារីរងគ្រោះម្នាក់ ត្រូវបានកម្មករចំការកៅស៊ូ ប្រទះឃើញដេកស្លាប់ទាំងកាយអាក្រាត ខាងក្រោយភូមិ ថែមទាំងហើមស្អុយ សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ជំហានដំបូងថា សង្ស័យថាករណីរំលោភសម្លាប់ ដែលហេតុការណ៍មួយនេះសមត្ថកិច្ច រកឃើញ នៅក្រោយផ្សារ ភូមិគ្រញូងសែនជ័យ ឃុំ 2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ វេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៣ ។

តាមប្រភពព័ត៌មានពីអ្នកស្រុក នៅក្បែរតំបន់នោះនិយាយថា មុនពេលកើតហេតុ គេឃើញមានពិធីជប់លៀងឡើងគេហដ្ឋានថ្មី របស់ប្រជាពលរដ្ឋម្នាក់ក្បែរផ្សារ ក្រោយពីពិធីនោះ បានបញ្ចប់រយ:ពេល ២ ទៅ ៣ ថ្ងៃរហូតដល់ ថ្ងៃ ទី ១៩ ខែធ្នូ ២០១៣ នេះស្រាប់តែក្រុមកម្មករ ចំការកៅស៊ូបានប្រទះឃើញ សពស្រ្តីម្នាក់ដេកទាំងកាយអាក្រាត នៅខាងក្រោយផ្ទះដែលមានពិធីជប់លៀងនេះ ចម្ងាយប្រហែល ១០០ម៉ែត្រ ។

លោក គឹម ឡុក ប៉ូលីសមានតួនាទី ជានាយផ្នែកសន្តិសុខស្រុកស្នួល និងជាប្រធានទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល ញូងសែនជ័យ ឃុំ ២ ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ បានប្រាប់ថា សពស្រ្តីស្លាប់ខាងក្រោយផ្ទះ ដែលមានពិធីជប់លៀងនោះមែន តាមការសន្និដ្ឋានជំហានដំបូង គឺស្លាប់ប្រហែល២ ទៅ៣ ថ្ងៃហើយព្រោះសពមានសភាពហើមស្អុយទៅហើយ សពស្រ្តីនោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយគឺឈ្មោះ ត្រេន ស្រីអូន អាយុ ២៤ឆ្នាំ មានភូមិកំនើតនៅភូមិ ទឹកថ្លា ឃុំ ទឹកថ្លា ស្រុកព្រៃវែង ខេត្ត ព្រៃវែង តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំហានដំបូងថា ជាករណីរំលោភសម្លាប់បំបាត់តាង។

លោក គឹម ឡុក នាយផ្នែកសន្តិសុខស្រុកស្នួលបានប្រាប់ថា សមត្ថកិច្ចបានធ្វើការស្រាវជាវ រកឃើញអត្តសញ្ញាណរបស់ជនសង្ស័យ ជាឃាតករសំលាប់ស្រ្តីជាសពនោះហើយ ព្រោះសមត្ថកិច្ចរកឃើញអត្តសញ្ញាណប័ណ្ណ របស់ជនសង្ស័យ ចំនួន២សន្លឹកព្រមទាំង អត្តសញ្ញាណប័ណ្ណសពស្រ្តីរងគ្រោះផងដែរ ។ ក្រុមគ្រួសារសពក៏ដូចជា ប្រជាពលរដ្ឋផងដែរ សង្ឃឹមថាសមត្ថកិច្ចបកស្បែក ឃាតករទាំងពីរនាក់ដែល ជាប់ពាក់ព័ន្ធករណីនេះក្នុងពេលឆាប់នេះ៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved