Breaking News
Loading...
Friday, December 20, 2013

អគ្គី​ភ័យ​​លេប​ត្របាក់​​ផ្ទះ​​ ប្រជា​ពល​រដ្ឋ​​នៅ​​ ស្រុក​ថ្ម​គោល​​​ ២ល្វែង​ ឆេះ​អស់​​ទាំង​ស្រុង​


ខេត្តបាត់ដំបង ៖ អគ្គីភ័យបានលេប ត្របាក់ផ្ទះប្រជាពលរដ្ឋ ២ល្វែង អស់ទាំងស្រុង កាលពីវេលាម៉ោង ៤ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២០ ធ្នូ ២០១៣ នៅចំណុចភូមិថ្មគោលខាងជើង ឃុំតាម៉ឺន ស្រុកថ្មគោល។ ផ្ទះ ២ល្វែង ដែលឆេះនេះ ម្ចាស់ជាអាជីរករលក់ ដូរនៅផ្សារថ្មគោល សង់ពីឈើប្រក់ស័ង្កសី សង់ជាពីរល្វែងជាប់គ្នា។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង។ ហើយភ្លាមៗ គេនៅពុំទាន់ដឹងថា មានការខូចខាតទ្រព្យសម្បត្តិអស់ប៉ុណ្ណា និងមានមនុស្សរងគ្រោះប៉ុន្មាននាក់ឡើយ។

គួរបញ្ជាក់ថា នៅក្នុងករណីអគ្គីភ័យខាងលើ គេឃើញមានរថយន្តតូចៗ ពន្លត់អគ្គីភ័យឯកជន ចំនួន ១០គ្រឿង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ តែភ្លើងបានឆាបឆេះផ្ទះអស់ទាំងស្រុងទៅហើយ ចំណែករថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋ ខណៈដែលផ្លូវឆ្ងាយទម្រាំតែមកដល់ ភ្លើងបានរលត់អស់ដែរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved