Breaking News
Loading...
Wednesday, December 18, 2013

រថ​យន្ត​ទេស​ចរណ៍​ខ្នាត​តូច​ មិន​ស្គាល់​ម៉ាក​ ១គ្រឿង​ បើក​បុក​ជន​ពិការ​ជើង​ម្នាក់​ និង​អូស​ជាង ៦គីឡូម៉ែត្រ​ ស្លាប់​យ៉ាង​អណោច​អាធ័ម​


ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្ត ទេសចរណ៍ខ្នាតតូច ១គ្រឿង មិនស្គាល់ម៉ាក បានបុកជនពិការជើងម្នាក់ (ដើរដោយប្រើឈើច្រត់ចំនួន២) ឈ្មោះ មាស ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខាងលើ ខណៈដែលរូបគាត់ ដើរឆ្លងផ្លូវពីលិចទៅកើត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២៥នាទី ល្ងាចថ្ងៃទី១៧ ធ្នូ ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០-១៩១ ស្ថិតក្នុងភូមិបត់សេមាន់ ឃុំព្រៃនប់។

ជនរងគ្រោះត្រូវបុកជាប់នឹង រថយន្តអូសរហូតមកដល់ ចំណុចគីឡូម៉ែត្រលេខ១៨៥-១៨៦ ក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ចម្ងាយប្រមាណជា ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុទើបរបូតចេញ ហើយរថយន្តបង្កបានបើករត់ គេចបាត់ដោយសុវត្ថិភាព ចំណែកសពជនរងគ្រោះត្រូវគេដឹកយក ទៅធ្វើបុណ្យនៅភូមិកើតហេតុខាងលើ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved