Breaking News
Loading...
Wednesday, December 18, 2013

អ.ហ សៀមរាប បង្រ្កាប ករណីជួញដូរ សារធាតុ ញៀនខុសច្បាប់


សៀមរាប : យោងតាម បទបញ្ជារបស់ លោក ម៉ន សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប កាលពីវេលាម៉ោង១៧  ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ កម្លាំង ការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ សរុបចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការង និងជាប្រធានមន្ទីរ ស្រាវជ្រាវ និងយុត្តិធម៌ បានដឹកនាំសម្របសម្រួលនីតិវិធី ដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប បានចុះបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន១ករណី នៅចំណុច ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។

ក្នុងការចុះបង្រ្កាបនោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ សញ្ញាតិខ្មែរមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឃុំ កើតហេតុខាងលើ ដកហូតវត្ថុ តាង ម្សៅគ្រឿមពរណ៌សថ្លា ម៉ាទឹកក ១៣កញ្ចប់តូច ២កញ្ចប់ធំ ស្មើនិង ២,៩២ក្រាមទូរសព្ទ័២គ្រឿង និង ឧបករណ៌ជក់មួយចំនួន។

ពេលនេះកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និងជនសង្ស័យបញ្ជូនទៅ សាលាដំបូងខេត្ត សៀមរាប ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved