Breaking News
Loading...
Wednesday, December 18, 2013

ឆ្លង​ចរន្ត​អគ្គិស​នី​តាម​កង្ហា​ឆក់​ អ្នក​ដុត​គោ​នៅ​ ភោជ​នីយ​ដ្ឋាន​ផ្ទះ​អាន់​ឆ័រ១​ ស្លាប់​


រាជធានីភ្នំពេញ ៖ ចុងភៅដុតគោនៅភោជនីយដ្ឋាន ផ្ទះអាន់ឆ័រ១ ម្នាក់ត្រូវចរន្តអគ្គិសនី ឆ្លងតាមកង្ហាទៅដែកដោតអាំងគោ ឆក់ដួលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ធ្នូ ២០១៣ នៅក្នុងភោជនីយដ្ឋាន ផ្ទះអាន់ឆ័រ១ ស្ថិតនៅផ្លូវលេខ២៥៧ កែងផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយក៏បានធ្វើឲ្យភោជនីយដ្ឋាន បិទទ្វារឈប់លក់ ១ថ្ងៃ ផងដែរ។

ចុងភៅរងគ្រោះស្លាប់ត្រូវបានប៉ូលិសឲ្យដឹងថា មានឈ្មោះ សន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកដុតគោ មានទីលំនៅភូមិក្អមសំណ ឃុំក្អមសំណក្រោម ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកដុតគោរូបនោះ បានរៀបចំដុតគោនៅក្នុងភោជនីយដ្ឋានដូចសព្វដង និងបានដាក់កង្ហាបក់ភ្លើង។ ខណៈនោះ ស្រាប់តែចរន្តអគ្គិសនីឆ្លងតាមកង្ហាទៅប៉ះដែកដោតអាំងគោ នៅពេលកំពុងឈរអាំង អ្នកអាំងក៏បានកាន់ដែក ហើយឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យដួលនៅកន្លែងអាំងគោ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ភ្លាមៗ ត្រូវបានម្ចាស់ហាងនាំគ្នា បញ្ជូនទៅកាន់មន្ទីរពេទ្យ តែត្រូវគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved