Breaking News
Loading...
Friday, December 13, 2013

ផឹកស្រាស្រវឹង ខឹងប្រពន្ធដុតម៉ូតូ ចោល ០២គ្រឿង


ភ្នំពេញ៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៣ថា មាន បុរសជាប្តីក្នុងអាការៈស្រវឹង និងខឹងប្រពន្ធក្នុងទំនាស់ពាក្យសម្តី ឌឺដងផ្លែផ្កាលិចកើតផងនោះ បានដុតបំផ្លាញម៉ូតូ២ គ្រឿងចោល ដើម្បីរំសាយកំហឹង។

បើតាមគេហទំព័រដដែល បានឲ្យដឹង ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែ១២ ឆ្នាំ២០១២៣ វេលា ម៉ោង១៣ និង១៥នាទី នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមការចេញផ្សាយបានដកស្រង់សម្តីសាក្សីមកបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសជាប្តីឈ្មោះ អេង វុទ្ធ បញ្ញារិទ្ធ អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ហើយបានទាស់ពាក្យសំដីជា  មួយប្រពន្ធ រួចក៏ឈានទៅដុតបំផ្លាញម៉ូតូរបស់ខ្លួនចំនួន០២ គ្រឿង ១- ម៉ូតូម៉ាក អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាក លេខ ២- ម៉ូតូគុបសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ។ ម៉ូតូទាំងពីរគ្រឿង បានខូចខាតអស់ទាំងស្រុង។

ក្រោយកើតអំពើហិង្សាសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved