Breaking News
Loading...
Friday, December 13, 2013

បើក​ម៉ូតូ​ទៅ​បុក​រ​ថយន្ត​បែក​កង់​ ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​​ ស្លាប់​ទាំង​ឪពុក​ និង​កូន​ប្រុសតូច​​​ក្នុង​ថ្លុក​ឈាម យ៉ាង​អាណោច​អាធ័ម​


ខេត្តបន្ទាយមានជ័យ ៖ ២នាក់ ឪពុក និងកូនប្រុសអាយុ ៤ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈដែលជិះម៉ូតូទៅបុករថយន្តពីក្រោយ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី១២ ធ្នូ ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានត្បែងចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ចរាចរណ៍ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះ ទូ លូ អាយុ ២៩ឆ្នាំ រស់នៅភូមិអន្លង់សារ ឃុំភ្នំលាភ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅកើត រួមដំណើរជាមួយ កូនប្រុសម្នាក់អាយុទើបតែ ៤ឆ្នាំ។

មុនពេលកើតហេតុ ២នាក់ ឪពុក និងកូន បានបើកម៉ូតូ ទៅមើលប្រពន្ធ និងម្តាយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរ ពេទ្យបង្អែកព្រះនេត្រព្រះ លុះពេលត្រលប់មកវិញ បានឈប់អង្គុយលេងនៅផ្ទះបង ប្អូននៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដោយមានកម្មវិធីផឹក ស៊ីបន្តិចបន្តួច រួចបានឌុបកូនបន្តទៅផ្ទះ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏បានបើកម៉ូតូទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ពងមាន់លាយស ដឹកស្រូវលើសចំណុះ បែកកង់ក្រោយផ្នែកខាងស្តាំទាំង២ ដោយឈប់ចតមិនដាក់ភ្លើងបំភ្លឺ ឬសញ្ញាសម្គាល់អ្វីទាំងអស់ ទើបអ្នកបើកម៉ូតូមើលមិនឃើញ ហើយបើកបរលឿនស្ថិតក្នុងភាពស្រវឹងផងនោះ បណ្តាលឲ្យបុករថយន្តពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុង ថ្លុកឈាមយ៉ាងអាណោចអាធ័ម។

សាកសពឪពុក និងកូន ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកព្រះនេត្រព្រះ ដឹកតាមរថយន្តរបស់មន្ទីរទេព្យបង្អែក យកទៅគេហដ្ឋាន នៃសព ដើម្បីឲ្យក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved