Breaking News
Loading...
Sunday, December 15, 2013

ចាប់មុខសញ្ញា ជនជាតិ ចិន-ខ្មែរ៤នាក់ នាំនារីក្រមុំខ្មែរ ទៅរៀបការនៅចិន ខុសច្បាប់


ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះ មានមេក្លោង ជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីវេលា ម៉ោប្រមាណ ១២៖៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ខណ:ជនសង្ស័យទាំងនេះ កំពុងនាំនារីរងគ្រោះ ដល់ព្រលានយន្តហោះ ត្រៀមឡើងទៅប្រទេសចិននោះ ដោយជាប់ពាក់ព័ន្ធ និងករណី លួងលោម នាំនារីក្រមុំ ជនជាតិខ្មែរ ទៅរៀបការ និងលក់ដូរ នៅប្រទេសចិន ដោយខុសច្បាប់ ហើយកម្លាំងសមត្ថកិច្ច បានសង្គ្រោះនារីក្រមុំ៣នាក់។

នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានមានប្រសាសន៍ថា ក្រោយពីទទួលបានបទ បញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការនគរបាល រាជធានីភ្នំពេញ ជួន សុវណ្ណ និងស្នងការនគរបាលទទួលផែន រួចមក កម្លាំងនគរបាលរបស់លោក ដោយមានការឯកភាពពី តំណាងអយ្យការ លោក សុខ រឿន ផងនោះ បានចេញបើកប្រតិបត្តិការ ពេញមួយថ្ងៃ ធ្វើការស្រាវជ្រាវ មុខសញ្ញាទាំងនេះ ហើយទីបំផុតឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ក្នុងនោះជនជាតិចិនម្នាក់ និងខ្មែរ៣នាក់ ២នាក់ជាប្តីប្រពន្ធ និងម្នាក់ទៀត ជាមេខ្យល់ កាលពីវេលាម៉ោង ប្រមាណ១២៖៣០ នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង។

លោក កែវ ធា បានបន្តថា ក្រៅពីការជួយសង្រ្គោះនារី ទាំង៣នាក់ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនសាច់ញាតិ របស់កូនក្រមុំចំនួន៨នាក់ យកមកសួរនាំ ប៉ុន្តែត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅដោយសារតែ ពួកគេក៏ចាញ់បោកមេខ្យល់ ទាំងនោះផងដែរ។  មន្រ្តីនគរបាលប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃាង សោភា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅ ភូមិស្វាយរមាស ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ឈ្មោះ ឃាង សេងលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុង ភូមិជាមួយ ជនសង្ស័យខាងលើ ទី៣ ឈ្មោះ ឌឿក ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤ ជនសង្ស័យជាជនជាតិចិន មានឈ្មោះ Liu Shiping មុខរបរលក់ដូរ កាន់លិខិតឆ្លង ដែនលេខ E25783445 រស់នៅប្រទេសចិន ។

ដោយឡែក នារីក្រមុំទាំង៣នាក់ ដែលត្រូវបានកម្លាំងនគរបាល ជួយសង្គ្រោះយក ត្រឡប់មកវិញនោះ គឺមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ ជាមួយគ្នានេះ លោក កែវ ធា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង កុំចាញ់បោកមេក្លោង នាំទៅកាន់បរទេស ដូចជា ប្រទេសចិនជាដើម ពីព្រោះប្រឈមមុខ និងបញ្ហាជាច្រើន ហើយបើចង់ទៅ ដោយស្របច្បាប់គឺត្រូវធ្វើឡើង តាមរយៈក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ដែលមានស្ថាប័នទាំង២ មានសិទ្ធិតាមដាន និងស្រាវជ្រាវ ស្ថានភាពកូនកំលោះ បានយ៉ាងច្បាស់លាស់ ។

លោក កែវ ធា បានបន្តអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះអប់រំ ប្រជាពលរដ្ឋ ក្នុងដែនដីរបស់ខ្លួន ហើយមិនត្រូវ ចេញលិខិតអនុញ្ញាតនោះឡើយ ។ សូមបញ្ជាក់ថា ជនសង្ស័យជាជនជាតិខ្មែរ ទាំង៣នាក់ ធ្លាប់នាំនារីក្រមុំខ្មែរ ប្រមាណ៣០នាក់ហើយ ទៅកាន់បរទេស គឺប្រទេសចិនតែម្តង ហើយមិនដែលត្រូវបានចាប់ខ្លួននោះទេ ទើបតែពេលនេះ ចាប់បានតែម្តង ខណៈកំពុងនាំនារីរងគ្រោះ ត្រៀមឡើងយន្តហោះនោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved