Breaking News
Loading...
Sunday, December 15, 2013

សាំយ៉ុងបោះពួយ​ហួសល្បឿន កំណត់​ក្រឡាប់​ជាច្រើន​ត្រឡប់​របួសធ្ងន់​​៦​នាក់​


ខេត្តព្រះវិហារ ៖ មនុស្ស៦នាក់បានរងរបួសធ្ងន់ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរថយន្តសាំយ៉ុងធ្វើដំណើរ ពីខេត្តកំពង់ឆ្នាំងទៅកាន់ស្រុកឆែប ហើយបើកហួសល្បឿនកំណត់ ក៏ក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៤ ធ្នូ ២០១៣ ស្ថិតនៅចំណុចផ្លូវបំបែកជាបីក្បែរ មាត់ស្ទឹងសែនកណ្តាល ស្ថិតក្នុងភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

ប្រភពបានឱ្យដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបររួមជាមួយប្រពន្ធ បានខំរត់គេចខ្លួនទាំងឈាមជោកខ្លួន ។ ចំណែកឯអ្នករងរបួស៤នាក់ត្រូវបាន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករា ក្រុងព្រះវិហារ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ រថយន្តដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved