Breaking News
Loading...
Sunday, December 15, 2013

គោយន្ត​ច្នៃ​ ១គ្រឿង​ ចុះ​ចំណោទ​ចាប់​ហ្រ្វាំង​មិន​ស៊ី​ជ្រុល ​ក្រឡាប់​ជា​ច្រើន​ត្រលប់​ កិន​បែក​ក្បាល​តៃ​កុង​ស្លាប់​ភ្លាម​ៗ និង​របួស​ធ្ងន់​ម្នាក់​


ខេត្តរតនគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលពួកគាត់ត្រូវថៅកែប្រើឲ្យ ទៅដឹកឈើនៅស្រុកត្រវែង ហើយបានបើកគោយន្តកែច្នៃ ១គ្រឿង ចេញពីក្រុងបានលុង ឆ្ពោះទៅស្រុកត្រវែង លុះមកដល់ចំណុចផ្លូវគ្រួស ក្រហមចុះចំណោទ គោយន្តច្នៃចាប់ហ្រ្វាំងមិនស៊ី និងដាក់លេខមិនចូល ក៏បណ្តាលឲ្យក្រឡាប់ ៣ ទៅ ៤ត្រលប់ កិនតៃកុងបែកក្បាលខ្ទេច និងបាក់ដៃបាក់ជើងស្លាប់ភ្លាមៗ តែម្តង ចំណែកព្រូម្នាក់របួសធ្ងន់បាក់ភ្លៅ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី១៤ ធ្នូ ២០១៣ ស្ថិតក្នុងភូមិទន់ ឃុំត្រវែងក្រោម ស្រុកត្រវែង។ ជនរងគ្រោះស្លាប់មានឈ្មោះ ណុប សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជាតៃកុងបើកគោយន្ត មានស្រុកកំណើតនៅភូមិជ្រៃថ្លុង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកព្រូដែលរងរបួសធ្ងន់មានឈ្មោះ ផាន សុង ភេទប្រុស អាយុ ៣១ឆ្នាំ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូ វរថយន្តសង្រ្គោះដឹកយកទៅ តម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved