Breaking News
Loading...
Wednesday, December 25, 2013

ថ្នាំ​អាស្ពីរីន​: អ្នក​គួរប្រ​របៀប​ណា​អោយ​មាន​ប្រសិទ្ឋភាព​និ​ចៀសវាង​គ្រោះថ្នាក់​


​ថ្នាំ​អាស្ពីរីន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​អាការៈ​គ្រុនក្តៅ និង​កាត់បន្ថយ​ការឈឺ ស្រាល​ទៅ​មធ្យម​ពី​លក្ខខណ្ឌ​ដូច​ជា​ការឈឺចាប់​សាច់ដុំ​     ឈឺ​ធ្មេញ ជំងឺ​ផ្តាសាយ និង​ឈឺ​ក​ជាដើម ។ វា​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ហើម នៅក្នុង​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ជំងឺ​រលាក​សន្លាក់ ។ ថ្នាំ​អាស្ពីរីន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជាតិ Salicylate និង​ជា​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដែល​មិនមែន​ជា​ជាតិ​ស្តេ​រ៉ូ​អ៊ីត ( NSAID )​នោះទេ​។ វា​ធ្វើការ​ដោយ​រាំងខ្ទប់​សារធាតុ​ធម្មជាតិ​ក្នុង​ខ្លួន​របស់​អ្នក​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ការ ហើម​។ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​មុន​ពេល​ព្យាបាល​ចំពោះ​កូន​អាយុ​តិចជាង​១២ ឆ្នាំ​។​


​គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​ណែនាំ​ឱ្យ​អ្នក​ប្រើ​ថ្នាំ​អាស្ពីរីន​កម្រិត​ទាប​ដើម្បី​ការពារ​កំណក​ឈាម​។ ឥទ្ធិពល​នេះ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវាយប្រហារ​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ស​សៃឈាម​បេះដូង​។ ប្រសិនបើ​អ្នក​មាន​ការវះកាត់​នៅលើ​សរសៃឈាម​ស្ទះ​ថ្មីៗ​(​ដូចជា​ការវះកាត់​សម្រក​ទម្ងន់  ការវះកាត់​ដាក់​stent​នៅក្នុង​ស​សៃឈាម​បេះដូង ) វេជ្ជបណ្ឌិត​របស់​អ្នក​អាច​ណែនាំ​ឱ្យ អ្នក​ប្រើ​ថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ទាប​ជា​ដើម្បី​ការពារ​កំណក​ឈាម​។​
 

​របៀប​ប្រើ​ថ្នាំ​អាស្ពីរីន​តាម​មាត់​
ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​នេះ​សម្រាប់​ការព្យាបាល​ដោយ​ខ្លួនឯង​សូម​ធ្វើ​តាម​អ្វី​ដែល​បាន​ប្រាប់​នៅ​លើ​នៃ​កញ្ចប់​ផលិតផល​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​អំពី​អ្វី​មួយ​នៃ​ព័ត៌មាន​នេះ​សូម​ទៅ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​របស់​អ្នក​។ ប្រសិនបើ​គ្រូពេទ្យ​របស់​អ្នក​បាន​ដ​ឱ្យប្រើ​ថ្នាំ​នេះ សូម​ប្រើ​តាម​តែ​អ្វី​ដែល​បាន​ចេញ​វេជ្ជបញ្ជា​បាន​ហើយ ។​


​ប្រើ​ថ្នាំ​នេះ​តាម​មាត់​ដោយ ផឹកទឹក​មួយ​កែវ​ពេញ​(២៤០​មី​លី​លីត្រ )​ជាមួយ​វា​លុះត្រាតែ វេជ្ជបណ្ឌិត​របស់​អ្នក​ប្រាប់​អ្នក​អំពី​អ្វី​ផ្សេងទៀត​។​ហាម​គេង​យ៉ាងហោចណាស់​១០​នាទី បន្ទាប់​ពី​អ្នក​បាន​ប្រើ​ថ្នាំ​នេះ​។ ប្រសិនបើ​មាន​ភាព​មិន​ស្រួល​ក្នុង​ក្រពះ​កើតឡើង​ខណៈពេល អ្នក​កំពុង​ប្រើ​ថ្នាំ​នេះ​អ្នក​អាច​ប្រើ​វា​ជាមួយនឹង​អាហារ ឬ​ទឹកដោះគោ​។​


​លេបថ្នាំ​គ្រាប់​ដែល​មាន​សំបក​ទាំងមូល​ដោយ​ហាម​ទំពា  ព្រោះ​ការ​ធ្វើ​ដូច្នោះ​អាច​បង្កើន ការ​ឈឺក្រពះ​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved