Breaking News
Loading...
Wednesday, December 25, 2013

​មូលហេតុ​រាងកាយ​ដែល​ធ្វើអោយ​ងាប់​លិង្គ​


​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ផ្លូវភេទ សរសៃប្រសាទ​នឹង​បញ្ឆេះ​កម្តៅ​នៅ​ក្នុង​ខួរក្បាល ហើយ​វា​នឹង​បញ្ជូន​សញ្ញា​ពី​ខួរឆ្អឹងខ្នង ទៅ​លិង្គ​។ នៅ​ទីនោះ សាច់ដុំ​នឹង​សម្រាក ហើយ​លំហូរ​ឈាម​នឹង​ហូរ​ចូលទៅក្នុង​សរសៃឈាម​កាន់តែច្រើន​។ បើសិន​ជា​អ្វីៗ​ទាំងអស់​ល្អ​ហើយ ឬ​លិង្គ​រឹង នោះ​វា​ពិតជា​ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​រួមភេទ​ដែរ​។​

 

​ជា​អ​កុសល្យ រឿង​ទាំងអស់​មិនមែន​តែងតែ​ល្អ​នោះទេ​។ ក្នុង​ករណី​ខ្លះ ការព្យាបាល​ជំងឺ​អាច​ធ្វើអោយ​លិង្គ​ងាប់​បានដែរ​។ ការ​ងាប់​លិង្គ​ច្រើន​តែ​អាច​ព្យាបាល​បាន ហើយ​ការរកឃើញ​នូវ​មូលហេតុ​ដែល​ត្រឹមត្រូវ វា​នឹង​ធ្វើអោយ​ការព្យាបាល​ទទួលបាន​ជោគជ័យ​។ ចំពោះ​ជំងឺ​ដែល​អាច​ធ្វើ​អោយ​ងាប់​លិង្គ​បាន​មានដូចជា ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​តម្រងនោម​, ជំងឺសរសៃប្រសាទ​, ជំងឺ​សរសៃឈាម និង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ជាដើម​។ ក្រៅពីនេះ មូលហេតុ​រាងកាយ​ដែល​ធ្វើអោយ​ងាប់​លិង្គ​ដែរ​នោះ​អាច​មាន​ដូចជា​៖

  • ការវះកាត់​៖ ការវះកាត់​ទាំង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង​ប្លោកនោម សុទ្ធ​តែ​អាច​បំផ្លាញ​ដល់​សរសៃប្រសាទ និង​ជាលិការ​សំខាន់​សម្រាប់​ធ្វើ​អោយ​លិង្គ​រឹង​បាន​ទាំងអស់​។ ពេលខ្លះ បញ្ហា​នេះ​នឹង​ស្រួលបួល​មកវិញ​ក្នុង​រយៈពេល ៦ ទៅ ១៨​ខែក្រោយ​។ ប៉ុន្តែ​ការខូចខាត​ក៏​អាច​កើតឡើង​ជាប់​រហូត​បាន​ដែរ​។ បើសិនជា​វា​កើតឡើង​មែន ការព្យាបាល​អាច​នឹង​ធ្វើ​ចំពោះ​រឿង​នេះ​ដើម្បី​ស្តារ​លទ្ធភាព​នៃ​ការឡើង​រឹង​របស់​លិង្គ​វិញ​។​
  • ការ​មាន​របួស​៖ ការ​មាន​របួស​ទៅលើ​អាង​ត្រគៀក​, ប្លោកនោម​, ខួរ​ឆ្អឹងខ្នង និង​លិង្គ​ដែល​ត្រូវ​ការវះកាត់​នោះ​ក៏​អាច​ធ្វើអោយ​លិង្គ​ងាប់​បានដែរ​។​
  • បញ្ហា​អ័រម៉ូន​៖ អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​អ័រម៉ូន​ផ្សេងៗ​ទៀត​ជា​អ្នក​ធ្វើ​អោយ​មាន​ចំណង់​ផ្លូវភេទ​របស់​បុរស ហើយ​ការ​ដែល​វា​មាន​លក្ខណៈ​អតុល្យភាព​វិញ ច្បាស់​ជា​ប៉ះពាល់​ដល់​ផ្លូវភេទ​ហើយ​។ មូលហេតុ​របស់​វា​មានដូចជា ដុំ​សាច់​នៅ​ក្រពេញ​ពី​ទុយ​ថា​រី​, ជំងឺ​តម្រងនោម និង​ជំងឺថ្លើម​, បាក់​ទឹកចិត្ត និង​ការព្យាបាល​ដោយ​អ័រម៉ូន​របស់​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។​
  • ការប្រើ​ថ្នាំ​, ជក់បារី​, ឬ​ផឹកស្រា​៖ ការងារ​ទាំង​បី​នេះ​អាច​ធ្វើអោយ​សរសៃឈាម​ខូចខាត​បាន​។ រឿង​នេះ​ធ្វើអោយ​វា​ពិបាក​ដល់​ឈាម​ចូលទៅក្នុង​លិង្គ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​សរសៃឈាម​រឹង បូករួម​នឹង​ជក់បារី​ទៀត វា​នឹង​ប្រឈម​នឹង​ការ​ងាប់​លិង្គ​កាន់តែខ្លាំង​។​
  • ការប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​៖ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ច្រើនជាង​២០០​ប្រភេទ​ឯណោះ​ដែល​ធ្វើអោយ​ងាប់​លិង្គ​។​
  • ក្រពេញប្រូ​ស្តា​តរីក​ធំ​៖ ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ប្រហែល​ជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​ធ្វើអោយ​ងាប់​លិង្គ​ដែរ​៕
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved