ក្រៅ​ពី​បទ​ចម្រៀង​យ៉ាង​ពីរោះ ក្បាច់​រាំ​ដ៏​ទន់​ល្វាសល្វន់ សមាជិក​ក្រុម​ Girls Generation ឈ្មោះ Jessica បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​ក្រុម​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​នាង​កំពុង​សម្ដែង​សុខ​ៗ​ស្រាប់​តែ​ដោះ​សំពត់​ចោល​នៅ​លើ​ឆាក សល់​តែ​ឈុត​ហែល​ទឹក​ដ៏​សិចស៊ី។

អាន៖ YoonA និង​ HyunA ​បើ​សិចស៊ី​ដូចគ្នា​យក​មួយ​ណា?

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ក្រុម​ចម្រៀង Girls Generation បាន​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​ចុង​ឆ្នាំ​របស់​ផលិតកម្ម​ SM Entertainment ដែល​មាន​ឈ្មោះ​ថា “SM WEEK: Girls’ Generation Concert Marchen Fantasy”។ ពួក​គេ​បាន​ច្រៀង​និង​សម្ដែង​បទ​ចម្រៀង​ល្បី​ៗ​របស់​ខ្លួន ដូច​ជា​បទ Gee, The Boys, I Got a Boy និង​បទ​ជា​ច្រើន​ទៀត។ ​សមាជិក​ខ្លះ​ក៏​បាន​សម្ដែង​ម្នាក់​ឯង​ផង​ដែរ។​ ក្នុង​នោះ Jessica បាន​ឡើង​ច្រៀង​បទ “Miss Korea” របស់​តារា​ចម្រៀង Lee Hyori។​

នៅ​ពេល​ឡើង​លើ​ឆាក​ដំបូង​នាង​ស្លៀក​រ៉ូប​វែង​ទេ ប៉ុន្តែ​ពេល​ដែល​នាង​ដើរ​មក​ខាង​មុខ​ឆាក នាង​ក៏​ប្ដូរ​ឈុត​ភ្លាម​ៗ​ទៅ​ជា​ឈុត​ហែល​ទឹក​វិញ។
ទស្សនា​វីដេអូ​សម្ដែង​របស់​នាង​តែ​ម្ដង៖

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ kpopstarz