Breaking News
Loading...
Tuesday, December 17, 2013

បុរសអច្ឆរិយៈអាចលូកដៃចូលខ្ទះខ្លាញ់ កំពុង ពុះបានយ៉ាង អស្ចារ្យ (មានវីដេអូ)


ឥណ្ឌា៖ ប្រសិនបើយើងសុំអោយបុរសខាងក្រោមជួយលូកដៃ យករបស់អ្វីម៉្យាងនៅក្នុងខ្ទះ ដែលមានខ្លាញ់កំពុងតែពុះនោះ គាត់ប្រាកដជាអាចជួយយើងបាន។ លោក Prem Singh អាយុ៦៥ឆ្នាំ ជាមេចុងភៅ ដ៏ល្បីឈ្មោះបំផុតនៅផ្លូវតូចមួយ ក្នុងទីក្រុង Old Delhi ប្រទេសឥណ្ឌា ដោយសារតែ សមត្ថភាពដ៏អស្ចារ្យរបស់គាត់ ដែលអាចលូកដៃចូលខ្ទះ ខ្លាញ់កំពុងពុះបាន។ ជារៀងរាល់ថ្ងៃ គាត់តែងតែយកម្រាមដៃ របស់គាត់លូកចូលខ្ទះខ្លាញ់ ដែល មានកំដៅរហូតដល់ ២០០អង្សាសេ ដើម្បីចាប់យកត្រីចៀនក្នុងខ្ទះនោះ។ លោក Prem Singh បានអោយដឹងថា គាត់ធ្វើការងារនេះអស់រយៈ ពេល២៥ឆ្នាំមកហើយ។ ដំបូងគាត់ធ្លាប់លូកដៃ ចូលខ្ទះខ្លាញ់ ម្តងផងដែរ ក្រោយមកគាត់ក៏ធ្វើវាម្តងទៀត ទើបគាត់ដឹងថា ការលូកដៃចូលខ្ទះ ខ្លាញ់កំពុងពុះនោះមិនមានប៉ះពាល់អ្វី ដល់ដៃរបស់គាត់ឡើយ។ ឪពុករបស់លោក Singh បាន បើកកូនហាងមួយឈ្មោះ Ganesh តាំងពីឆ្នាំ១៩៦០ តែក្រោយ មកលោក Singh បានផ្លាស់ ប្តូរមកលក់ត្រីចៀនវិញ។ លោក Singh បានអោយដឹងថា គាត់លក់បានត្រីជាង១រយគីឡូ ជារៀងរាល់ថ្ងៃ ដោយសារតែគេចង់មើលការសំដែលរបស់គាត់ ទើបគាត់អាចលក់បានច្រើន បែបនេះ។ “នេះជា សមត្ថភាពអច្ឆរិយៈរបស់គេប៉ុណ្ណោះ សូមកុំព្យាយាមធ្វើតាមគាត់អោយ សោះ ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់”

Khmer-note

article-2524527-1A22FF8F00000578-342_634x851

article-2524527-1A22FE7700000578-139_634x414 article-2524527-1A22FFE700000578-142_634x594 article-2524527-1A2302C500000578-183_634x537 article-2524527-1A23006100000578-642_634x564

Screen Shot 2013-12-16 at 9.03.52 PM

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved