Breaking News
Loading...
Tuesday, December 17, 2013

អេនឌី​ឈប់​ថត​សិចស៊ី​ព្រោះ​រាសី​ធ្លាក់​ចុះ



ភ្នំពេញៈ ក្រោយពី​មាន​វាសនា​ប៉ះ​ប្រាណ​ដ៏​ស្រលូនៗ​របស់​តារាស្រី​ជិត​ ៥០ ​នាក់​មក​ហើយ នោះ តារាសម្តែង និង​ជា​តារាចម្រៀង ដែល​ទស្សនិកជន​ស្គាល់​តាមរយៈ​ការ​ថតរូប​បែប​សិចស៊ី​បញ្ចេញ​រូប​ក្តៅសាច់ ជាមួយ​តារាស្រីៗ លោក អេនឌី បែរ​ជា​ប្រកាស​ដក​ខ្លួន​ពី​ការ​ថតរូប​នេះ​ទៀត​ហើយ ដោយ​លោក​និយាយ​ថា៖​«ព្រោះ​តែ​កាយវិការ​នោះ​ហើយ​ដែល​បាន​រុញច្រាន ការងារ​សិល្បៈ​សម្តែង​របស់​ខ្ញុំ​ឲ្យ​ស្ងប់ស្ងាត់​ជាង​មុន​»។

ជាង​១០ ឆ្នាំ​ក្នុង​ប្រវត្តិ​ការងារ​សិល្បៈ​របស់​លោក អេនឌី មិន​សូវ​ជា​ទទួល​បាន​ប្រជាប្រិយភាព​នោះ​ទេ ក្រៅពី​លេចធ្លោ​ក្នុង​កាយវិការ​ថតរូប​សិចស៊ី​ជាមួយ​ស្រីស្អាត ដែល​មាន​ឈ្មោះ​ក្នុង​វិថី​សិល្បៈ​នោះ។

ជារឿយៗ គេ​តែងតែ​សង្កេត​ឃើញ​លោក អេនឌី បញ្ចោញ​រូបថត​បែប​សិល្បៈ​សិចស៊ី ជាមួយ​សិល្បការិនី រួម​អាជីព​ជាច្រើន​ទាំង​តារាចម្រៀង តារាសម្តែង ពិធីការិនី ដោយ​ក្នុង​រូបភាព​ទាំងអស់​នោះ ភាគច្រើន​តារាស្រីៗ​បញ្ចេញ​ដើមទ្រូង​កៀកកើយ​នែបនិត្យ​គ្នា ធ្វើឲ្យ​អ្នក​ទស្សនា​ហើយ អត់​ទ្រាំ​ស្រក់​ទឹកមាត់​មិន​បាន ហើយ​ក៏​មាន​មតិ​រិះគន់​ជាច្រើន​ផង​ដែរ ។

រូបថត​ស្រើបស្រាល​សិចស៊ី​បែប​ក្តៅសាច់​របស់​សិល្បការិនី​ខ្មែរ ដែល​ស្ថិត​ក្នុង​រង្វង់​ដៃ​របស់​លោក អេនឌី ដែល​ទទួល​ការ​ចាប់​អារម្មណ៍ និង​រិះគន់​ច្រើន​ដែរ​នោះ មាន​ដូចជា នាង វ៉ាង ស្រីណូ កុល ដាវី កែវ នីសា គង់ ច័ន្ទស្រីមុំ សុខ សោម៉ាវត្តី ហ៊ិន ច័ន្ទនីរ័ត្ន យុគ ចិន្តា ជាដើម។

នៅ ឆ្នាំ​២០១២ លោក អេន ឌី បាន​ថត​ឱបរឹត​តារាស្រី​វ័យក្មេងៗ ខ្ចីល្ហក់​ក្នុង​សិល្បៈ គឺ​នាង តេង លក្ខិណា និង​ពេជ្រ សូលិកា ធ្វើឲ្យ​ប្រុសៗ​ជាច្រើន ច្រណែន​លោក​។ ឆ្នាំ​២០១៣​នេះ ក្រៅពី​បង្ហាញ​រូប​កៀកកើយ​សិចស៊ី ជាមួយ​តារា​ដ៏​ខ្ពស់​ស្រឡះ រាង​ស្វែល នាង​ទឹម រដ្ឋា ជា​អ្នក​បង្ហាញ​ម៉ូដ និង​សម្តែង​ដ៏​ល្បីឈ្មោះ លោក អេនឌី ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖​«សម្រាប់​នាង ទឹម រដ្ឋា នាង​ជា​ស្រីស្អាត​ទី​៤៩​ហើយ​ដែល​លោក​បាន​ថតរូប​សិចស៊ី​ស្រើបស្រាល​ជាមួយ​»។ឭ

131217_20c

តារាសម្តែង​ចូលចិត្ត បង្ហាញ​គល់​សុដន់ ដ៏​ទ្រលុកទ្រលន់ និង​គល់ភ្លៅ​សខ្ចី កុល ដាវី បាន​អះអាង​ថា អេនឌី ជា​ដៃគូ​ប្រុស​ប្រកប​ដោយ​ភាព​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​ដៃគូ​ជាច្រើន របស់​នាង​ក្នុង​ការងារ​សិល្បៈ​។ នាង​កុល ដាវី​និយាយ​ដោយ​មិន​លាក់លៀម​ថា៖ «ខ្ញុំ​ក៏​ចង់​មាន​រូបថត បែប​សិចស៊ី​ខ្លះ​បន្ថែម​ទៀត​ជាមួយ​លោក អេនឌី​ដែរ»។

នាង កុល ដាវី បាន​ពន្យល់​ថា៖ «ខ្ញុំ​ដឹង​ថា​រូបភាព​ខ្ញុំ​ថត​ជាមួយ​លោក អេនឌី នោះ ក៏​មាន​អ្នក​រិះគន់​ដែរ ប៉ុន្តែ​ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ផង​ដែរ ពី​ស្ទីលថត​រូប​បែប​នេះ ព្រោះ​នេះ​វា​ជា​ស្ទីល​របស់​សិល្បៈ ត្រូវ​តែ​ប្លែក​ទើប​ទទួល​បាន​ការ​ចាប់​អារម្មណ៍​»។

នាង ទឹម រដ្ឋា ដៃគូ​ថតរូប​ទី​៤៩ ជាមួយ​លោក អេន ឌី បាន​ឲ្យ​ដឹង​ថា៖​«ពិត​ណាស់​រូបថត​ដែល​ខ្ញុំ​ថត​បែប​សិចស៊ី​ជាមួយ​លោក អេនឌី នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ផង​ដែរ​»។

នាង​បន្ត​ថា៖​«ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​រូបភាព​ខ្លះ​ខ្ញុំ​ក៏​ខ្លាច​ខ្លួន​ឯង ដែរ ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​រូបភាព​នោះ​សាយភាយ​ដែរ ព្រោះ​មើល​ទៅ​វា​សិចស៊ី​ពេក​សម្រាប់​នារី​ខ្មែរ​»។

ទោះ​បី​ជា​មាន​សំណាង បាន​ប៉ះ​ប្រាណ​ស្រីស្អាត​ប្រមាណ​៥០​នាក់​ក្តី តែ​អេនឌី ទើប​តែ​ដឹង​ខ្លួន ហើយ​និយាយ​ថា៖​«ដោយសារ​ខ្ញុំ​ធ្លាប់​ថតរូប​ជាមួយ​ស្រីៗ ដែល​គេ​ឃើញ​ហាក់​ដូចជា​អាក្រាត​កាយ ហើយ​ចាប់​ពី​ពេល​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ពី​តារាប្រុស​ស៊ិចស៊ី​មក ធ្វើ​ឲ្យ​ទីផ្សារ​ការងារ​សិល្បៈ​សម្តែង និង​ចម្រៀង​ហាក់​ដូចជា​មាន​ការ​ធ្លាក់​ចុះ​»។

លោក​បន្ត​ថា៖ «កន្លង​មក​ខ្ញុំ​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ ដូច្នេះ​ខ្ញុំ​នឹង​បង្វែរ​ទិសដៅ​ទៅ​ប្រកប​អាជីវកម្ម និង​ថត​ដាក់​សៀវភៅ​ទស្សនាវដ្ដី​វិញ មិន​ចង់​ថត​ស៊ិចស៊ី​ដូច​ពី​មុន​ទេ»។

យ៉ាងណា​ក៏ ដោយ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ លោក អេនឌី មុន​ឡើង​យន្តហោះ​ដឹកដៃ​នាង សូ ដានីតា ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី លោក​បាន​និយាយ​ថា៖ «ខ្ញុំ​ប្រហែល​ជា​ដក​ខ្លួន​ពី​កាយវិការ​នោះ​ហើយ ពេល​ខ្ញុំ​ត្រឡប់​ពី​សម្តែង​នៅ​អូស្ត្រាលី​វិញ​នោះ​»៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved