Breaking News
Loading...
Friday, December 20, 2013

ដើម្បី​កុំអោយ​ខ្នង​ឈឺ​ទាន់​ទាល់តែ​ប្រើ​វិធី​បង្ការ​វា​ជាមុន​


​អ្នក​ប្រហែលជា​មិនទាន់​មាន​អា​ការៈឈឺ​ខ្នង​នៅឡើយ​ទេ ដូច្នេះ​តើ​អ្នក​ចង់​ធ្វើ​យ៉ាងណា​កុំអោយ​វា​កើតមាន​នៅពេល​អនាគត​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ជួយ​ការពារ​កុំអោយ​មាន​ការឈឺចាប់​កើតឡើង​បាន​។

​អង្គុយ​អោយ​បាន​ត្រឹមត្រូវ​

​វេជ្ជបណ្ឌិត ជេស​ហ្វ្រេ ហ្គោល​ស្ទៀន (Jeffrey Goldstein, MD) នាយក​ខាង​ផ្នែក​សេវាកម្ម​ជំងឺ​ឆ្អឹងខ្នង នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ New York University Langone Medical Center និយាយថា អ្នក​មិន​ត្រូវ​ស្រមើស្រមៃ​អង្គុយ​លើ​កៅអី​ក្នុង​ការិយាល័យ​ទៅតាម​ការស្រមើស្រមៃ​ដែល​មិន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​អ្នក​គួរតែ​ជ្រើសរើស​កៅអី​ណាមួយ​ដែល​ផ្តល់​នូវ​ការ​ទ្រទ្រង់​ល្អ ជាពិសេស​កៅអី​ណា​ដែល​ផ្តល់​តម្រេក​ខ្នង​ជា​អក្សរ​អេស (S) និង​មិន​ត្រូវ​រើស​យក​កៅអី​ណា​រាង​ជាង​អក្សរ​ស៊ី​ឡើយ (C)​។ ជា​រៀង​រាល់​កន្លះ​ម៉ោង​ចូរ​ងើបឈរ និង​ដើរ​ចេញ​រយៈពេល​ពីរ​បី​វិនាទី​សិន​ដើម្បី​កុំអោយ​មាន​សម្ពាធ​នៅ​ខ្នង​ខ្លាំងពេក​។

​ពាក់​ស្បែកជើង​ដែល​ទន់ៗ​
​វេជ្ជបណ្ឌិត រ៉ា​ច រ៉ាវ (Raj Rao, MD) អនុប្រធាន​នាយកដ្ឋាន​ផ្នែក​វះកាត់​ឆ្អឹង​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Wisconsin និយាយថា “​បើសិនជា​ស្បែកជើង​របស់​អ្នក​មាន​ពូក​ទ្រាប់​តិចតួច ជើង​របស់​អ្នក​នឹងត្រូវ​ប៉ះទង្គិច​នឹង​របស់​រឹង​គ្រប់ពេល បន្ទាប់​មក​វា​នឹង​ប៉ះពាល់​ដល់​ឆ្អឹង និង​សាច់ដុំ​ក្នុង​តំបន់​ចង្កេះ​ទៀត​”​។

​កុំ​ជក់បារី​
​វេជ្ជបណ្ឌិត រ៉ាវ (Dr. Rao) និយាយថា កាលពី​ឆ្នាំ ២០១០ ការសិក្សា​ឡើង​វិញ​ទៅលើ​កិច្ចការ​ស្រាវជ្រាវ​ចំនួន ៤០ បាន​រកឃើញថា អ្នក​ជក់​បារី​មាន​អា​ការៈឈឺ​ចង្កេះ​ច្រើនជាង​អ្នក​ដែល​មិន​ជក់បារី​។​នេះ​ដោយសារ​តែ​ការជក់បារី​ទៅ​កាត់បន្ថយ​លំហូរ​ឈាម​ចូលទៅ​ក្នុង​ឆ្អឹង​កង​ខ្នង​។​

​រៀន​របៀប​លើក​ឥ​វ៉ាន​

​អ្នក​គួរតែ​ដឹង​អំពី​របៀប​លើក​ឥ​វ៉ាន ឬ​របស់របរ​ដែល​ធ្ងន់ៗ​តាមរយៈ​ការប្រើ​ជើង មិនមែន​ខ្នង​ឡើយ​។ ចុះ​របស់​ស្រាលៗ​វិញ​គួរ​លើក​ដោយ​របៀប​ម៉េច​ទៅ​? ចំពោះ​ចម្លើយ​គឺថា ចូរ​ត្រេតខ្លួន​ទៅរ​ករបស់​នោះ​, បត់​ជង្គង់​ម្ខាង​បន្តិច និង​ឈាន​ជើង​ម្ខាង​ទៀត​នៅ​ខាងក្រោយ​វិញ​ដើម្បី​អាច​ចាប់​របស់​នោះ​បាន​។

​ប្តូរ​ខ្នើយកើយ​ដែល​តូច​បន្តិច​

​វេជ្ជបណ្ឌិត ជេ​ស៊ីកា សេល​ឡក់ (Jessica Shellock, MD) វេជ្ជបណ្ឌិត​វះកាត់​ឆ្អឹងខ្នង​នៅឯ​វិទ្យាស្ថាន Texas Back និយាយថា “​ការ​ដេក​លើ​ខ្នើយ​ពីរ​ឬ​បី​ជាន់​ជាប់​គ្នា​អាច​ធ្វើ​រឹង​សាច់ដុំ​នៅ​កបាន​”​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved