Breaking News
Loading...
Friday, December 20, 2013

ការស្រាវជ្រាវ​បញ្ជាក់ថា​បុរស​អាច​ធ្វើអោយ​លិង្គ​ខ្លួន​វែង​ជាង​មុន​បាន​


​សម្រាប់​បុរស មាន ៣០​ភាគរយ​ហើយ​ដែល​មិន​សប្បាយចិត្ត​នឹង​ទំហំ​លិង្គ​របស់ខ្លួន ប៉ុន្តែ​ទាក់ទង​នឹង​រឿង​នេះ យើង​មាន​ទាំង​ដំណឹង​ល្អ និង​ដំណឹង​អាក្រក់​។ ដំណឹង​ល្អ​នោះ​គឺថា ក្រោយពី​បាន​សិក្សា​ឡើងវិញ​នូវ​ការបកស្រាយ អ្នកស្រាវជ្រាវ​ដែល​មកពី​ប្រទេស​អ៊ីតាលី​បាន​សន្និដ្ឋានថា តាមពិត បុរស​អាច​ធ្វើអោយ​លិង្គ​របស់ខ្លួន​ធំ​ជាង​មុន​បាន​ដោយ​មិនបាច់​វះកាត់​ឡើយ​។ ចុះ​ដំណឹង​អាក្រក់​វិញ​មាន​អ្វី​ខ្លះ​ទៅ​? នោះ​គឺថា វិធីសាស្ត្រ​តែមួយគត់​ដែល​អាច​ធ្វើ​ដូច​ខាងលើ​បាន​នោះ​ប្រហែលជា​មិន​អាច​អោយ​បុរស​ភាគច្រើន​អាចអនុវត្ត​បាន​ទេ​។

​អ្នកស្រាវជ្រាវ​ខាង​ផ្នែក​ប្រព័ន្ធ​ទឹក​ម៉ូត​ពីរ​នាក់​មកពី​សាកលវិទ្យាល័យ Turin ក្នុង​ប្រទេស​អ៊ីតាលី​បាន​សិក្សា​ឡើងវិញ​នូវ​ការបកស្រាយ​លើ​ដំណើរការ​បង្កើន​សមត្ថ​ភាព​លិង្គ​អោយ​កាន់តែ​ប្រសើរ​ឡើង​ដែល​មាន​ការប្រឈមមុខ​ទាប ហើយ​បាន​រកឃើញថា វិធីសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ថា Traction (​ការ​ទាញ​) សម្រាប់​ប្រើ​លើ​បុរស​ដែល​ស្លៀកពាក់​ខោ​ដែល​អាច​ទាញ​របស់​បញ្ជាក់​អត្តសញ្ញាណ​ខ្លួន​ថា​ជា​បុរស​នោះ ឃើញ​ថា​អាច​ធ្វើអោយ​វា​លូត​បាន​ជា​មធ្យម​ពី ១,៥ ទៅ ២,៥​សង់ទីម៉ែត្រ​។ លទ្ធផល​អាច​ទទួលបាន​បាន​នេះ​លុះត្រាតែ​ធ្វើ​រហូតដល់​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ៤​ខែ​។ ពិត​ណាស់​រឿង​នេះ​សបញ្ជាក់​អោយដឹងថា បុរស​ភាគច្រើន​នឹង​មិន​អាច​ធ្វើ​វា​បាន​ឡើយ​។

​ក្រៅពីនេះ អ្នកស្រាវជ្រាវ​មិនបាន​ណែនាំ​អោយ​ប្រើ​វិធី​ទាញ​លិង្គ​នេះ​អោយ​បុរស​ទាំងអស់​អនុវត្ត​ឡើយ​ចាប់តាំងពីរ​មាន​បុរស​ជាច្រើន​យល់ថា​វា​គ្មាន​សន្តិសុខ​ចំពោះ​ទំហំ​លិង្គ​របស់​ពួកគេ​មក ព្រោះ​ពួកគេ​កំពុងតែ​ប៉ាន់ស្មាន​យ៉ាង​ហួសប្រមាណ​ខ្លាចក្រែង​លិង្គ​នោះ​ធំ​ខ្លាំងពេក (​ហើយក៏​មិន​មែន​ដោយសារតែ​ពួកគេ​ពិតជា​មាន​លិង្គ​ដ៏​តូច​នោះដែរ​)​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved