Breaking News
Loading...
Thursday, November 7, 2013

គ្រូបង្រៀនម្នាក់ រងរបួសធ្ងន់ ដោយជិះម៉ូតូបុកគ្នា នៅកំណាត់ផ្លូវលេខ ២៧១


ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ រងរបួសធ្ងន់ធ្ងរ និងភាគីម្ខាងម្នាក់ទៀត រងរបួសស្រាល ខណៈដែលម៉ូតូ ២គ្រឿង បុកគ្នា កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ យុវជនម្នាក់ មិនទាន់ ស្គាល់អត្តសញ្ញាណ គឺបានជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1H-8984 ធ្វើដំណើរក្នុង ល្បឿនលឿន តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវឡើង ពីផ្លូវ តាផុន បឹងទំពុន ដោយពុំបានបន្ថយល្បឿន ក៏ជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូ គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ ស្លាកលេខ ច-5051 ភព១ ដែលកំពុងបើកឡើង ចំណោទផ្លូវតាផុន ក្នុងទិសដៅពីលិចទៅកើត បណ្តាល ឲ្យម៉ូតូទាំងពីរគ្រឿង ដួលគរលើគ្នា រងការខូចខាតទាំងសងខាង ចំណែកឯម្ចាស់ម៉ូតូគុបជ្រុងមាន ឈ្មោះ គង់ ចិន្តា ភេទប្រុស អាយុជាង ៣០ឆ្នាំ ស្លាកនៅភូមិសន្សំកុសល ផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវរងរបួសធ្ងន់ធ្ងរ បានរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ភា្លមៗ រីឯម្ចាស់ម៉ូតូសេ ១២៥ រងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាល ចរាចរណ៍ខណ្ឌចំការមន សហការជាមួយនគរ បាលមូលដ្ឋាន ចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសមករក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំដោះ ស្រាយតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ គឺបង្កឡើង ដោយសារតែម្ចាស់ម៉ូតូសេ ១២៥ បើកបរក្នុង ល្បឿនលឿន មិនគោរពទៅតាម ច្បាប់ចរាចរ ខណៈមកដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿន ទើបបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរនេះ រហូតដល់បង្កឲ្យ បុរសម្នាក់រងរបួសធ្ងន់ធ្ងរតែម្តង ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved