ពី​មុន​មើល​បវរកញ្ញា​ប្រជែង​គ្នា​​ដោយ​ផ្អែក​លើ​សម្រស់ ​និង​ចំណេះដឹង​ទូទៅ​ជា​សាកល។ ​ថ្ងៃ​នេះ​ បង្វែរ​ខ្សែ​ចក្ខុ​មក​ប្រទេស​ល្បី​ខាង​វិស័យ​បាល់ទាត់​ប្រេស៊ីល​​ម្ដង​មើល៍​ថា ​ប្លែក​ប៉ុណ្ណា​ពេល​ស្រី​ស្អាត​​ជា​ច្រើន​នាក់​មក​ជួប​បង្អួត​សម្រស់​កំប៉េះគូទ​​​ដាក់​គ្នា​នោះ។ ​

​​ស្រី​ស្អាត​ចំនួន ​២៧ ​រូប​តំណាង​រដ្ឋ​ទាំង​ ២៧ ​របស់​ប្រទេស​ស្ដេច​សាំបាមួយ​នេះ ​និង​ចូល​ខ្លួន​បង្ហាញ​រាង​ដ៏​សិចស៊ី ​ពិសេស​គឺ​កំប៉េះគូទ​ដ៏​ស្អាត​របស់​ពួកគេ​ដើម្បី​ស្វែង​រក​ជយលាភី​បវរកញ្ញា​កំប៉េះគូទ​ស្អាត​​ឆ្នាំ ​២០១៣ ​ក្នុង​កម្មវិធី “Miss Bumbum” ​ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ Sao Paulo។ ​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​មាន​តែ​ ១៥ រូប​ប៉ុណ្ណោះ​ដែល​នឹង​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ផ្អែក​លើ​ការ​បោះឆ្នោត​តាម​អ៊ីនធឺណិត​របស់​​ទស្សនិកជន​ប្រេស៊ីល។ ​ចាំ​មើល​ថា ​តើ​បេក្ខនារី​រូប​ណា​នឹង​ក្លាយ​ជយលាភី​កម្មវិធី​ដ៏​ប្លែក​មួយ​នេះ។​

អាន៖ មិត្ត​ស្រី​ថ្មី​ Justin Bieber ស៊ីដាច់​ Selena Gomez ទេ?

​ឥលូវ​មើល​រាង​ និង​កំប៉េះគូទ​របស់​ស្រី​ស្អាត​បេក្ខនារី​ប្រកួត​កម្មវិធី​នេះ​បន្តិច​ ហើយ​បោះឆ្នោត​សាកល្បង​បន្តិច​មើល!

រើសយក​ទី​ប៉ុន្មាន​ដែរ​គ្នា​យើង?