Breaking News
Loading...
Wednesday, November 6, 2013

ពិធីបុណ្យសពដ៏ចម្លែក អ្នកកំដររាំបទ Hip Hop (មានវីដេអូ)


ប្រភព Lookingtoday

តៃវ៉ាន់ : យើងដឹងហើយ ថាពិធីបុណ្យសព ភាគច្រើនផ្តល់ភាពទុក្ខ សោកដល់សាច់ញាតិ និងមនុស្សជុំវិញខ្លួន ដែល ជាមិត្តភក្តិឬមនុស្ស ជាទីស្រលាញ់ក្នុង បរិយាកាសសោកសង្រេង។

ប៉ុន្តែថ្មីៗនេះនៅ ប្រទេសមួយចំនួនបានផ្លាស់ប្តូរបរិយាកាស កម្សត់មកជារីករាយវិញ ដើម្បីកំដរសព ដោយគេបាន ជួល ក្រុមរាំ ឬចាក់បទភ្លេងក្បែរផ្នូរសព ឬ មឈូសដើម្បីជាការកំដរ អារម្មណ៍របស់អ្នក ដែលបានស្លាប់ ទៅហើយ នោះ។

នៅតៃវ៉ាន់ថ្មីៗនេះត្រូវបានសារព័ត៌មានចិនមួយរាយការណ៍ថា ពិធីបុណ្យសពមួយត្រូវបាន កំដរដោយក្រុមរាំនារី ស្លៀកឈុតខ្លី ជាមួយនឹងបទភ្លេងកន្រ្តាក់ អារម្មណ៍ដែលផ្តល់ បរិយាកាសប្លែកនិងជួយមិន ធ្វើឲ្យអ្នកចូល រួមមាន ទុក្ខសោកក្នុងចិត្ត ។ ការប្រារព្ធបុណ្យសពដោយ មានភ្លេងកំដរបែបនេះ យើងឃើញមាននៅ តាមបណ្តាប្រទេស មួយ ចំនួនផងដែរនៅអឺរ៉ុប ៕

Laypost-027

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved