ទោះបី​ជា​មិន​មាន​វីដេអូ​នៃ​ការ​ប្រកួត ​​រវាង​កម្ពុជា និង ឡាវ ក្នុង​​វគ្គ​ជម្រុះ​តាម​ពូល នៅ​ថ្ងៃ​បើក​ឆាក ​កាល​ពី BIDC Cup 2011 ក៏ដោយ ប៉ុន្តែ​មាន​យុវជន​ខ្មែរ​​ម្នាក់​បាន​បង្ហោះ​​វីដេអូ​ដែល​ខ្លួន​ថត​កាល​នោះ​​ដាក់​ក្នុង Youtube ដែល​បង្ហាញ​ពី​ទិដ្ឋភាព​​គួរ​ឱ្យ​ស្ងើច​ជា​ច្រើន ។

អ្នកគាំទ្រកាល​ពី​ BIDC Cup 2011

អត្ថបទ​ពាក់ព័ន្ធ៖ ទាយ​មើល៍! តើ​ ឡាវ ឬ កម្ពុជា នឹង​ឈ្នះ​រសៀល​នេះ?

ចំពោះ​កីឡាករ​បើ​ទោះ​ជា ភ្លៀង​ទឹក​លិច​ទីលាន​យ៉ាង​ណា ក៏​ក្រុម​កម្ពុជា សាមគ្គី​ព្រួត​ដៃ​គ្នា ​ប្រឹង​លេង​រហូត​ឈ្នះ​ក្រុម​ភ្ញៀវ ២ – ០ ដោយ​ថ្វី​ជើង​កីឡាករ ភួង សុខសាន់ណា និង ឃួន ឡាបូរ៉ាវី។

បើ​សា្ដប់សំឡេង​តាម​វីដេអូ​វិញ ​អ្នក​គាំទ្រ​ក៏​មិន​ណយ​ដែរ អង្គុយ​ទស្សនា​ឆាក​ប្រយុទ្ធ​លើ​វាល​ស្មៅ​ពហុកីឡដ្ឋាន​ជាតិ​យ៉ាង​ជក់ចិត្ត​មិន​ខ្វល់​ពី ភ្លៀង​រលឹម​នោះ​ទេ អម​ដោយ​សំឡេង​វាយ​ស្គរ​លើក​ទឹក​ចិត្ត​កីឡាករ​នៅ​លើ​ទីលាន។

រូបថតជា​ច្រើន​ជុំ​វិញ BIDC Cup កាល​ពី​ឆ្នាំ ២០១១ សូម​ចុច​ទីនេះ…

តោះ​កុំ​ចាំ​យូ! សូម​អញ្ជើញ​ទស្សនា​វីដេអូ​ទាំង ២ ភាគ​នៅ​ខាង​ក្រោម៖