Breaking News
Loading...
Wednesday, November 6, 2013

អគ្គីភ័យឆាបឆេះ អគារពាណិជ្ជកម្ម នៅនីហ្សេរីយ៉ា


យ៉ាងហោចណាស់មានបុគ្គលិក៤នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍ អគារឆាបឆេះអគ្គីភ័យនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា និងមានមនុស្សប្រមាណជាង ៥០នាក់នៅជាប់ក្នុងអគារដែលឆេះនោះ។

យោងតាមប្រភពព័ត៌មាន PTC បានឲ្យដឹងថា អគារចំនួន៤ជាន់ ត្រូវបានឆេះ និងបាក់ស្រុត នៅទីក្រុង Lagos ហើយសំណង់បាកបែក បានគ្របដណ្ដប់កប់មនុស្សប្រមាណជាង ៥០នាក់។ អគារនេះផងដែរ គឺជាអគារពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់ នីហ្សេរិយ៉ា។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា គេបានរកឃើញមនុស្សចំនួន១១នាក់ ៤នាក់បានស្លាប់បាត់បង់ជីវិត ៣នាក់រងរបួសធ្ងន់ និង៧នាក់ទៀតគ្មានរបួសឡើយ។ លោក Mohamed Kazim ដែលជាត្រូវបានគេរកឃើញ ក្នុងចំណោមមនុស្សទាំង១១នាក់ បាននិយាយប្រាប់ក្រុមប៉ូលីសថា យ៉ាងហោចណាស់ មានមនុស្សជាង ៥០នាក់ នៅក្នុងអគារនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍មួយនេះ?


កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved