Breaking News
Loading...
Friday, December 20, 2013

​តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​មិន​ព្យាបាល​ទឹក​ស៊ីជើង​របស់​អ្នក​?


​ការ​មិន​ព្យាបាល​ទឹក​ស៊ីជើង វា​និង​អាច​មាន​សក្តានុពល​រីក​រាលដាល ទៅ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​របស់​រាងកាយ  ឬ រាងកាយ​របស់​មនុស្ស​ផ្សេង ទៀត​រួម​ទាំង​សមាជិក​គ្រួសារ​ផង​ដែរ​។ ផ្សិត​អាច​រីក​រាលដាល​ទៅ​ជើង ,​ក្រចក​ជើង​,​ដៃ , ក្រចក​ដៃ និង តំបន់​សំខាន់​របស់​រា​ង​កាយ​ណាមួយ​។​


​ប្រភេទ​នៃ​ផ្សិត​នេះ ជាទូទៅ​ចូលចិត្ត រស់នៅ​ក្នុង​ស្បែក សក់ និង ក្រចក​។ វា​មិន​ឈ្លានពាន​ជ្រៅ ចូលទៅ​ក្នុង​សរីរាង្គ​ក្នុង​រាងកាយ ឬ​ទៅ​ចូលទៅក្នុង ប្រព័ន្ធ​ឈាម​ទេ​។​
​ការឆ្លង​មេរោគ​ផ្សិត​នៃ​ក្រចក ត្រូវបាន​គេ​ហៅថា unguium  ឬក៏ onychomycosis​។ ផ្សិត​ក្រចក អាច​មាន​ការលំបាក​ខ្លាំង​ណាស់​ក្នុង​ការព្យាបាល​។ ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត អាច​នឹង​ត្រូវ​បាន តម្រូវ​ឱ្យ​ប្រើ នៅក្នុង​ករណី​នៃ ការឆ្លង​របស់​មេរោគ​ផ្សិត ទៅរក​ក្រចកជើង​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ​។​

  • ​ការឆ្លង​មេរោគ ផ្សិត​នៅ​ក្រចក​ជើង ( onychomycosis )
  • ​ការឆ្លង​មេរោគ​ផ្សិត​នៅ​គ្រលៀ​ន ( tinea cruris)
  • ​ការឆ្លង​មេរោគ​ផ្សិត​នៅ​លើ​ស្បែក ( tinea corporis)
  • ​ការបង្ក​ជាការ​រលាក​ដោយសា​រ​បាក់តេរី​មាន​ការវិវត្តន៍​បន្ទា​ប់​ពី​ការឆ្លង​មេរោគ​របស់​ពពួក​គ​ផ្សិត​។​

​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺមហារីក អ្នក​ផ្ទុក​ក​មេរោគ​អេដស៍ ឬ ជំងឺអេដស៍ ឬ អ្នក​មាន​បញ្ហា​ភាពស៊ាំ​ផ្សេងទៀត ដែល​វា​អាច​នឹង​ងាយ​ឆ្លង​គ្រប់​ប្រភេទ​នៃ​មេរោគ រួម​ទាំង​ផ្សិត​ផងដែរ​។​បាក់តេរី និង ផ្សិត អាច​ឈ្លានពាន​ចូល​ស្បែក ដែល​ខូចខាត​នោះ​។ បាក់តេរី អាច​បង្ក​ឱ្យ​មាន​ក្លិន​អាក្រក់​។ ការ​រលាក​នៃ​ស្បែក​ដោយសារ​បាក់តេរី​នោះ និង ការ​រលាក​នោះ​ត្រូវបាន គេ​ឱ្យឈ្មោះ​ថា​ជា ការ​រលាក​កោសិកា​។ វា​កើត​ឡើង​ពិសេស ចំពោះ​បុគ្គល ដែលមាន ជំងឺ​ទឹកនោម​ផ្អែម​, អ្នក​មាន​ការ​ហើមជើង​រ៉ាំរ៉ៃ​, និង​ចំពោះ​អ្នក​ដែល​បាន​កាត់​យក​សរសៃ​វ៉ែន​ចេញ ឬ មនុស្ស​ចាស់​។ ការ​រលាក​របស់​ស្បែក​ដោយ​បាក់តេរី ក៏​បាន​កើតមានឡើង​ជា​ញឹកញាប់ នៅក្នុង​អ្នកជំងឺ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ ចុះខ្សោយ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved