Breaking News
Loading...
Wednesday, November 13, 2013

សាកទាយ​មើល៍​ប្រិយមិត្ត..! រាជនី​សម្រស់​ នាង​ Zhang Jingchu មាន​អាយុ​ប៉ុន្មាន?​


ប្រភព LookingToday

ចិន៖ តារាសម្ដែងដ៏ល្បី ក្នុងប្រទេសចិន នាង Zhang Jingchu ដែលទស្សនិកជន ជាអ្នកគាំទ្រ បានឲ្យរហ័ស្សនាមថា ជាទេពអប្សរ ក្នុងរឿងនិទានភាគចិន ពោរពេញដោយ សម្រស់ស្រស់ ស្អាតគ្មានពីរ បានបង្ហាញសម្រស់ នៅតាមគម្របទស្សនារដ្តី និងសារព័ត៌មាន ក្នុងស្រុកមួយចំនួន ជាថ្មីម្ដងទៀត ធ្វើឲ្យអ្នកគាំទ្របង្ហាញ ការភ្ញាក់ផ្អើល និងកោតសរសើរពីការ ថែរក្សាសម្រស់ ឲ្យនៅស្រស់ស្អាត ក្មេងជាងវ័យ ។

សម្រស់របស់តារាសម្ដែង Zhang Jingchu ត្រូវបានទស្សនិកជន ពេលឃើញហើយ មានការកោតសរសើរ ព្រោះប្រៀបបានដូចទៅនឹង បុប្ផាមួយទង រីកដុះផុតពីគេ ជាទីប៉ងប្រាថ្នា របស់បុរសៗទាំងពួង ឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់នាង ទាំងមិនដឹងខ្លួន ក៏ប៉ុន្តែគួរឲ្យសោកស្ដាយ ខណៈនាង Zhang Jingchu មានស្វាមីរួចទៅហើយ។

គួរបញ្ជាក់ថា តារាសម្តែង Zhang Jingchu កើតនៅថ្ងៃទី ០២ ខែកុម្ភៈ ១៩៨០ ប៉ុន្តែ សម្រស់របស់នាងប្រៀប បានទៅនឹង មនុស្សស្រីអាយុ ២០ ឆ្នាំ តាមការពិតនាង មានអាយុ ៣៣ឆ្នាំ ទៅហើយ ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved