Breaking News
Loading...
Wednesday, November 13, 2013

ខ្យល់ព្យុះ Haiyan បានវាយបោកដល់ ប្រទេសចិន និងសំលាប់ មនុស្ស៦នាក់ (មានវីដេអូ)


ចិន៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់ត្រូវបានស្លាប់ បាត់បង់ជីវិត និងជាងកន្លះលាននាក់ ទៀតរងការប៉ះពាល់ ក្រោយពីខ្យល់ព្យុះ Haiyan បានវាយបោកបក់ជាមួយល្បឿន ខ្យល់យ៉ាង លឿនលាយឡំនឹងទឹកភ្លៀងវាយប្រហារមកលើខេត្ត Hainan និង ខេត្ត Guangxi កាលពីចុង សប្តាហ៍កន្លងទៅ។ ដោយសារតែដឹងពីការវាយប្រហារដោយខ្យល់ព្យុះនេះមុន រដ្ឋាភិបាល ប្រទេសចិនបានជំលៀសប្រជាជនរបស់គេចេញពី តំបន់គ្រោះថ្នាក់ ប៉ុន្តែទោះជាយ៉ាងណាអ្នក ស្លាប់ដោយសារ គ្រោះធម្មជាតិនេះនៅតែមាន។ អាជ្ញាធរឧត្តុនិយមជាតិរបស់ ប្រទេសចិនបាន ប្រកាសអាសន្នអំពីទឹកជំនន់ និងខ្យល់បក់ខ្លាំង ហើយតាមប្រភពពត៌មានបានអោយដឹងថា ទឹកជំនន់បានបំផ្លិច បំផ្លាញទ្រព្យសម្បត្តិជាច្រើន គិតជាទឹកប្រាក់អស់ប្រមាណ ២លានយ៉ន។

Khmer-note

typhoon-haiyan-china-8-thumb-640x378-817437

typhoon-haiyan-china-1 typhoon-haiyan-china-3 typhoon-haiyan-china-4 typhoon-haiyan-china-5 typhoon-haiyan-china-6 typhoon-haiyan-china-7

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved