Breaking News
Loading...
Thursday, November 21, 2013

មកទស្សនា ការវិវដ្ដរូបរាងរបស់រថយន្ដ Toyota Camry ពី១៩៨១ មកដល់បច្ចុប្បន្ន


Toyota Camry គឺជាក្រុមហ៊ុនរថយន្ដរបស់ជប៉ុន ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៨២ ដែលធ្វើការចែកចាយលក់ ក្នុងទីផ្សារពិភពលោក។

ពាក្យថា Camry គឺជាពាក្យយកលំនាំចេញពីអក្សជប៉ុន Kanmuri ហើយមានន័យថា ម្កុដ ហើយបានដាក់បន្ទាប់ពី ឈ្មោះក្រុមហ៊ុន Toyota ក្លាយទៅជា Toyata Camry កាលពីឆ្នាំ ១៩៩៥។ នៅឆ្នាំ ២០១២ រថយន្ដ Toyota Camry បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងទីផ្សារអាមេរិកខាងជើង ហើយក៏ពេញនិយមនៅប្រទេសអូស្ដ្រាលីផងដែរ ជាពិសេសសំរាប់បណ្ដារប្រទេស នៅអាស៊ាន។ ផ្ទុយទៅវិញ នៅឯប្រទេសជប៉ុនផ្ទាល់ បែរជាលក់មិនសូវដាច់ទៅវិញ។

តើប្រិយមិត្តដឹងទេថា រាល់៤ឆ្នាំម្ដង ក្រុងហ៊ុន Toyota Camry តែងតែចេញម៉ូតថ្មី និងកែរូបរាងរថយន្ដ ខាងក្រោមនេះ យើងនឹងបង្ហាញពី ការផ្លាស់ប្ដូររបស់រថយន្ដពីឆ្នាំ ១៩៨២ ដល់ បច្ចុប្បន្ន៖

រថយន្ដ Toyota Camry បែងចែកជាពីរប្រភេទគឺ រាងតូច (Narrow-body) និងរាងធំទូលាយ (Wide-body) សូមធ្វើការប្រៀបធៀប រថយន្ដខាងក្រោមជាមួយគ្នា៖

រថយន្ដរាងតូច៖ V10 (១៩៨២-១៩៨៦)

រថយន្ដរាងតូច៖ V20 (១៩៨៦-១៩៩០)រថយន្ដរាងតូច៖ V30 (១៩៩០-១៩៩៤)រថយន្ដរាងតូច៖ V40 (១៩៩៤-១៩៩៨)រថយន្ដរាងធំ៖ XV10 (១៩៩១-១៩៩៦)រថយន្ដរាងធំ៖ XV20 (១៩៩៦-២០០១)រថយន្ដរាងធំ៖ XV30 (២០០១-២០០៦)រថយន្ដរាងធំ៖ XV40 (២០០៦-២០១១)រថយន្ដរាងធំ៖ XV50 (២០១១-២០១៣)

តើប្រិយមិត្តយល់់យ៉ាងណារូបរាងរថយន្ដ ពីឆ្នាំ ១៩៨២ រហូតមកដល់បច្ចុប្បន្ន? សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved