Breaking News
Loading...
Friday, November 22, 2013

ចោរប្លន់ ទាល់ច្រក ចាប់ថៅកែស្រី ជាចំណាប់​ខ្មាំង វ៉ៃរបួស ហូរឈាម ស្រោចខ្លួន (មានវីដេអូ)


អន្តរជាតិៈ ភាពភ្ញាក់ផ្អើលបានកើតឡើងពេញទីក្រុង ដោយសារតែ មានជនល្មើសម្នាក់ ចេញកាន់កាំ ភ្លើង ធ្វើសកម្មភាពប្លន់តែ មិនបានសម្រេចឡើយ ត្រូវបានផ្អើលដល់សមត្ថកិច្ចលើកគ្នា ទាំងហ្វូងមក ព័ទ្ធចាប់ជាហេតុធ្វើឲ្យជនសង្ស័យ ដឹងខ្លួនទាន់ថារត់មិនរួច ក៏បានស្រវា ចាប់វាយស្រ្តីម្នាក់នឹងស្នាប់ កាំភ្លើង បែកឈាមហូរជោគខ្លួន យកធ្វើ ជាចំណាប់ខ្មាំង តទល់នឹងប៉ូលីស ។ ហេតុការណ៍ដ៏រន្ធត់នេះធ្វើឲ្យ សមត្ថកិច្ច ឈឺក្បាលមិនតិចទេ ព្រោះក្នុងដៃជនល្មើសមានកាំភ្លើងខ្លី មួយដើម ហើយមានចំណាប់ខ្មាំងទៀត ដូច្នេះ ដើម្បីជួយជនរងគ្រោះ បាន សមត្ថកិច្ចមានតែប្រើវិធី លួងលោម ពន្យារពេលដើម្បីអោយភ្នាក់ ងារសម្ងាត់ ឆ្នក់លបបាញ់សម្លាប់ជនសង្ស័ ត្រូវចំក្បាលដួល​ខ្ពកស្លាប់ ភ្លាមៗនៅនឹងកន្លែង ហើយជនរងគ្រោះក៏មានសុវត្ថិភាពវិញដែរ ៕

ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved