បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយប្រធាន FIFA រួចមក ពេលនេះកីឡាករ Cristiano Ronaldo បានញញឹមជាថ្មី និងបានបង្អួតរាងដ៏សង្ហាក្នុងពិធីតាំងបង្ហាញខោទ្រនាប់ម៉ាកថ្មី CR7។
Ronaldo ឈរមុខរូបដ៏ធំរបស់ខ្លួន
នៅក្នុងពិធីតាំងបង្ហាញឈុតក្នុងថ្មីនេះ គេសង្កេតឃើញមានការតាំងស្លាកពាណិជ្ជកម្មដ៏ធំ ដែលមានរូប Ronaldo ឈរស្លៀកខោទ្រនាប់ បង្ហាញដងខ្លួនទទេដែលពោរពេញដោយសាច់ដុំ។
តាមពិតទៅ កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ មិនមែនជាកីឡាករបាល់ទាត់ដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើជាតារាម៉ូដែលខោទ្រនាប់បែបនេះនោះទេ ពោលគឺ David Beckham និង Freddie Ljunberg ក៏ធ្លាប់ធ្វើបែបនេះដែរនាពេលកន្លងមក ដោយ Beckham បង្ហាញខោទ្រនាប់ម៉ាក Emporio Armani រីឯ Ljunberg បង្ហាញម៉ាក Calvin Klein (រូបខាងក្រោម)។
Beckham ពេលបង្ហាញម៉ូដខោទ្រនាប់កន្លងមក
Freddie Ljunberg បង្ហាញម៉ូដខោទ្រនាប់ Calvin Klein កន្លងមក
មុនដាក់បង្ហាញខោទ្រនាប់ថ្មីនេះ Ronaldo បានធ្វើបានហ៊ែតទ្រីក ជួយឲ្យ Real Madrid បំបាក់ Sevilla ៧-៣។ ៣គ្រាប់បន្ថែមនោះ បានធ្វើឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ ក្លាយជាកីឡាករឈរនៅលេខ៤ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្ដ Real Madrid ហើយក៏កំពុងឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីនៅ La Liga រដូវកាលនេះ ជាមួយ Diego Costa ផងដែរ (១១គ្រាប់ដូចគ្នា)។
មើលរូប Ronaldo ក្នុងពិធីតាំងបង្ហាញខោទ្រនាប់ CR7 ថ្មី ដូចខាងក្រោមនេះ៖
0 comments:
Post a Comment