​ការ​បើក​ការ​​​គំរាម​​​ដោយ​ស្នៀត​ជង្គង់​និង​​ការ​ម៉ាត់​ធ្ងន់​ៗ​រហូត​​​​ធ្វើ​ឲ្យ​កីឡាករ​ថៃ​​​ Pich Mai  ដួល​ដាច់​ផ្ងារ​ច្រងាប់ច្រងិល​ម្ដង​ហើយ​ម្ដង​ទៀត​​តាំង​ពី​​ទឹក​ដំបូង​ ​និង​បាន​​បោះបង់​​ចោល​​​ទាំង​ស្រុង​​​នូវ​ការ​ប្រឹងប្រែង​ដ៏​ត្រដាបត្រដួស​​ក្នុង​​ចុង​ទឹក​ទី​២​នៅ Beeline Arena ថ្មី​ៗ​​នេះ​​​​​ប្រៀប​បាន​​ជា​ការ​​ជួយ​ឲ្យ ឡុង សុភី​ បន្ធូរ​បន្ថយ​ភាព​អាម៉ាស់​​បាន​​ខ្លះ​​កាល​​​ចាញ់​ MMA ​នៅ​ឥណ្ឌូណេស៊ី ខណៈ​​ល្ងាច​​​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ សុភី ​នឹង​ត្រូវ​ឡើង​ទៅ​តទល់​ជាមួយ​កីឡាករ​​អ៊ឺរ៉ុង់  Behzad Mohammad ​នៅ​រេញ​ប៉ុស្តិ៍​លេខ​៣​។

​ដោយ​ឡែក​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​កូដ រឿង សោភ័ណ្ឌ ​វិញ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​លេង​ក្បាច់​ប្រដាល់​មក​ពី​ថៃ​​​គឺ  Rarong Kaeongam នៅ​រេញ​ជាមួយ​គ្នា មុន​ពេល​ដែល​ជំនួប​រវាង​ ឡុង សុភី និង  Behzad ចូល​មក​ដល់។

អត្ថបទ​ពាក់ព័ន្ធ​សូម​អាន៖ ឡុង សុភី ជា​អ្នក​ប្រដាល់​​​​ដែល​​ហែល​ឆ្លង​​​ជីវិត​ខ្មៅ​អាប់

គូ​ប្រកួត​ប៉ុស្តិ៍​លេខ​៣​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ

ទូច សក្ដិ (រស្មី​កុមារ​កំព្រា​​) – អាន មុន្នី (​យុវជន​កម្ពុជា​មានជ័យ​)
នួន លក្ខ (ក្រសួង​ការពារ​ជាតិ​) – ​អាំង សំអាត (​ក្រសួង​មហាផ្ទៃ​)
​​​រឿម វណ្ណៈ (ក្រសួង​ការពារ​ជាតិ​​) – ​វ៉ាន់ ចាន់វ៉េត (​សិង្ហ​កីឡា​​)
រឿង សោភ័ណ្ឌ (​ម្កុដ​រាជ​សីហ៍​កីឡា​​​​) – Rarong Kaeongam (ថៃ​)
ឡុង សុភី (សលវ័ន្ត​​កីឡា​) – Behzad Mohammad ​(អ៊ីរ៉ង់​​)