អ្នក​​មើល​ប្រដាល់​ជា​ច្រើន​ប្រាកដ​ជា​នៅ​ចាំ​បាន​ពី​​​ព្រឹត្តិការណ៍​ប្រកួត​រវាង​អតីត​ស្ដេច​ប្រដាល់​ទម្ងន់​ធ្ងន់​ទាំង​ពីរ គឺ Mike Tyson និង Evander Holyfield កាល​ពី​ឆ្នាំ​១៩៩៧​។ អ្វី​ដែល​មិន​ធ្វើ​ឲ្យ​គេ​ភ្លេច​​បាន​ គឺ​ដោយ​សារ​ Tyson បាន​ខាំដាច់​ត្រចៀក​របស់ Holyfield អំឡុង​ការ​ប្រកួត​នោះ។

រូបភាព​ Tyson ឱប Holyfield ក្នុង​វីដេអូ

នៅ​ពេល​នេះ​ អតីត​ស្ដេច​ប្រដាល់​ញាំញី​ដោយ​រឿង​អាស្រូវ​រូប​នេះ បាន​ប្រគល់​​បំណែក​ស្លឹក​ត្រចៀក​នោះ​ទៅ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​វិញ​ហើយ។ យ៉ាង​ណា​ក្ដី ការ​ប្រគល់​នោះ​គឺ​គ្រាន់​តែ​ជា​ឈុតឆាក​មួយ​ក្នុង​ឈុត​ផ្សាយ​ពាណិជ្ជកម្ម​របស់​​ហាង​លក់​សម្ភារៈ​កីឡា The Foot Locker ប៉ុណ្ណោះ។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​ ប្រិយមិត្ត​នឹង​បាន​ឃើញ  Tyson ចុច​កណ្ដឹង​ទ្វារ​ផ្ទះ​របស់​ Holyfield រួច​និយាយ​ពាក្យ​សូមទោស​​ ហើយ​ប្រគល់​ប្រអប់​តូច​មួយ​ដែល​ដាក់​ស្លៀក​ត្រចៀក។

ក្រៅ​ពី​មាន​វត្តមាន​អតីត​អ្នក​ប្រដាល់​ទាំង​ពីរ ក៏​គេ​ឃើញ​មាន​វត្តមាន​អតីត​កីឡាករ​បាល់បោះ Dennis Rodman នោះ​ដែរ។ ចង់​ដឹង​លម្អិត សូម​ចុច​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

ចុច​ទី​នេះ​ដើម្បី​មើល​វីដេអូ​នៃ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ឆ្នាំ​១៩៩៧

អត្ថបទ​ទាក់ទង៖ Mike Tyson និង​ Holyfield ជួប​គ្នា​ជា​ថ្មី