ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​របស់​កម្ពុជា (U23) ក្រោម​ការ​ដឹកនាំ​សាជាថ្មី​របស់​លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ មិន​ផ្លូវការ​ចំនួន ៩ លើក ក្នុង​នោះ ឈ្នះ ៦ លើក​ ចាញ់ ២ លើក និង ស្មើ ១ ប្រកួត។

ក្រុម U23 កម្ពុជា ប្រកួត​ជាមួយ ក្រុម​អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ​ពាក់ព័ន្ធ៖ តើ​នរណា​ជា​អ្នក​ចាត់ការ​​ទូទៅ​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​ថ្មី?

ក្នុង​អំឡុង​ពេល​ប្រកួត​មិត្តភាព​ខាង​លើ​ទាំង​អស់ មាន​ពេល​ខ្លះ​ក្រុម​កីឡាករ U23 កម្ពុជា​ហ្វឹកហាត់​សឹង​តែ​អស់​កម្លាំង ឬ ក្រោយ​ពី​ហាត់​សាច់​សុំ (Gym) ទើប​បាន​ចូល​ទីលាន​ប្រកួត ​ដោយ​​លោក Lee មិន​ខ្វល់​​រឿង​ឈ្នះ ឬ ចាញ់​នោះ​ទេ សំខាន់​គឺ កូន​ក្រុម​លោក​​មាន​កម្លាំង និង លេង​ស៊ី​ចង្វាក់​គ្នា តែ​ប៉ុណ្ណោះ។

កន្លង​មក​លោក មាស ចាន់ណា ជំនួយការ​គ្រូ​បង្វឹក​ក្រុម U23 កម្ពុជា បាន​ប្រាប់​ថា ការ​ប្រកួត​កម្ដៅ​ម៉ាស៊ីន​នេះ​គឺ​ដើម្បី​ពិនិត្យ​មើល​សមត្ថភាព​កីឡាករ​​ទាំង ២៦ រូប ដើម្បី​ត្រៀម​ខ្លួន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពាន​រង្វាន់ BIDC Cup 2013 ក៏​ដូចជា​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​សីហ្គេម​ឆ្នាំ២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា ចុង​ឆ្នាំ​នេះ។

ចំពោះ​បញ្ជី​ឈ្មោះ​កីឡាករ U23 កម្ពុជា​ ទាំង ២៦ រូប សូមចុច​ទីនេះ…

លទ្ធផល​កម្ដៅ​សាច់ដុំ​របស់​ U23 កម្ពុជា​ក្រោម​ការ​ដឹកនាំ​​លើក​ទី២​របស់​លោក Lee
ថ្ងៃ​ប្រកួត​ លទ្ធផល​ ទីកន្លែង​ប្រកួត
២០/ ០៩/ ២០១៣​ U23 កម្ពុជា​ ១ – ០ Sansiro Stars FC ពហុ​កីឡដ្ឋាន​ជាតិ​
២០/០៩/២០១៣​ U23 កម្ពុជា​ ៥ – ០ គីរីវង់សុខសែនជ័យ​
៣០/០៩/២០១៣ U23 កម្ពុជា​ ២ – ២ U19 កម្ពុជា​
/១០/២០១៣​ U23 កម្ពុជា​ ៤ – ១ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​
១០/១០/២០១៣​ U23 កម្ពុជា​ ៤ – ១ ស្វាយរៀង​
១២/១០/២០១៣​ U23 កម្ពុជា​ ១ – ២ ភ្នំពេញក្រោន​
១៧/១០/២០១៣​ U23 កម្ពុជា​ ១ – ២ ភ្នំពេញក្រោន
២៣/១០/២០១៣​ U23 កម្ពុជា​ ៣ – ១ បៀលប្រាយ​យូណាយធិត​ ទន្លេ​បាទី
២៩/១០/២០១៣​ U23 កម្ពុជា​ ៤ – ២​ ស្វាយរៀង​

លទ្ធផល​ល្អ​​ខាង​លើ​អាច​​មាន​ប្រៀប​​នៅ​ព្រឹត្តិការណ៍ BIDC Cup 2013 ទេ?

អត្ថបទ៖ ម៉ឺន រស្មី