១០ឆ្នាំទៀត Real Madrid ប្រហែលជាអាចមានកីឡាករឈ្មោះ Zidane ដល់ទៅ៤នាក់ទៀតក៏ថាបាន ត្បិតអីពេលនេះ កូនប្រុសទាំង៤របស់ Zinedine Zidane សុទ្ធតែមានឈ្មោះក្នុងឈុតយុវជនរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ។
កូនប្រុសទី៤ ដែលជាកូនពៅរបស់វីរបុរសបាល់ទាត់បារាំង ដែលមានវ័យត្រឹម៧ឆ្នាំ ឈ្មោះ Eliaz Zidane បានចុះកុងត្រាជាផ្លូវការនៅក្នុងឈុត Academy (U-9) របស់ Real Madrid ហើយកាលពីថ្មីៗនេះ។
ក្រៅពីកូនពៅរូបនេះ អតីតកីឡាករ Real Madrid ដែលកំពុងធ្វើជាជំនួយការគ្រូបង្វឹក Carlo Ancelotti ក៏មានកូនប្រុស៣នាក់ទៀតក្នុងក្លិបនេះផងដែរ។
កាសែតកីឡា Marca របស់អេស្ប៉ាញ ចុះផ្សាយពីកូនពៅ Zidane ចូល Real Madrid
កូនច្បងគេ Enzo Zidane អាយុ១៨ឆ្នាំ កំពុងលេងក្នុងឈុត U-18 ក្រោយហាត់នៅក្នុងឈុត Academy ជិត១០ឆ្នាំកន្លងមក (មើលវីដេអូ Enzo ពេលលេងទល់នឹងឈុតយុវជន Barcelona ខាងក្រោម)។ ចំណែកកូនទី២ Luca Zidane អាយុ១៥ឆ្នាំ គឺជាអ្នកចាំទី ដែលកំពុងលេងក្នុងឈុត U-16 ក្រោយចូលលេងតាំងពីអាយុ៧ឆ្នាំដូចប្អូនពៅរបស់ខ្លួនដែរ។ ចំណែកកូនទី៣ គឺ Theo Zidane អាយុ១១ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ។
វីដេអូកូនច្បងរបស់ Zidane លេងទល់នឹង Barcelona៖
0 comments:
Post a Comment