និស្សិតចិន នាង Kevin Chan ដោះអាវ ចូលរួមគាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា
ចិន៖ និស្សិតស្រីចិន នាង Kevin Chan មានសម្រស់ស្រស់ សោភាមួយរូប បានសម្រេចដោះអាវ ចូលរួមសម្ដែងការគាំទ្រ សម្រាប់ការរៀប អាពាហ៍ពិពាហ៍ ភេទដូចគ្នា នៅខេត្តមួយ ក្នុងប្រទេសចិន កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៣កន្លងទៅ។
ការដោះអាវ របស់និស្សិតស្រីចិន ចូលរួមអាពាហ៍ពិពាហ៍នេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លំាង ដល់អ្នកនិយមលេង តាមប្រព័ន្ធអនឡាញ ពេញប្រទេសចិន។ នាង Kevin Chan ជានារីដ៏គំរូមួយ សម្រាប់ទស្សនាវដ្តីម៉ូដ ទាន់សម័យកម្សាន្ត (fashion magazines) និងជារូបថត បែបតារាម៉ូដែល។
វីដេអូស្តីពីការដោះអាវ ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ភេទដូចគ្នា របស់នាង Kevin Chan ត្រូវយកមកបង្ហោះ តាមប្រព័ន្ធអនឡាញ ទទួលពីអ្នកទស្សនា រាប់លាននាក់ឯណោះ។ នាង Kevin Chan កើតនៅក្នុងឆ្នាំ ១៩៩៣ និង ជានិស្សិតភាសាបរទេស មួយរូប នៅសាកលវិទ្យាល័យ Peking ៕
0 comments:
Post a Comment