Breaking News
Loading...
Tuesday, November 12, 2013

មានការប៉ះទង្គិច​គ្នា​ដោយ​ហឹង្សា រវាង​ក្រុមកម្មករ និងប៉ូលីស​(មានវីដេអូ)


មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​​កម្មករ​រោង​ចក្រ SL ដែលព្យាយាម​ដង្ហែរ​ក្បួន​ធ្វើ​ដំណើរ​មក​កាន់​ផ្ទះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពីវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី ១២ វិច្ឆិការ ២០១៣។

ការប៉ះទង្គិច​ដោយហឹង្សានេះ បានកើត​ឡើង​ខណៈ​ក្រុម​កម្មករ​ទាំងអស់ ត្រូវ​បាន​រារាំងដោយ​ក្រុម​សមត្ថកិច្ច​ប្រម៉ាណ 300 នាក់​នៅ​ចំណុច​ខាង​មុខ​វត្ត​ស្ទឹង​មានជ័យ និង​ម្តុំ​ស្ពាន​អាកាស​ដែល​កំពុងសាងសង់។

តាមសេចក្តីរាយការណ៌​របស់ VOD បាន​ឲ្យ​ដឹងថា ក្នុង​ការផ្ទុះ​ហិង្សា​នោះ កម្លាំង​សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ បាញ់​ទឹក​លើ​កម្មករ​។ ​ជាការ​តប​វិញ កម្មករ បាន​ប្រើ​ដុំថ្ម គប់​ទៅលើ​កម្លាំង​សមត្ថកិច្ច​។ កម្មករ​ដែល​ភាគច្រើន​ជា​បុរស បាន​វាយកម្ទេច​រថយន្ត​ប៉ូលិស ដែល​ចត​ចោល​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ រួច​ទាញ​មក​ដុតចោល​នៅលើ​ផ្លូវ​។

ដុត​ឡាន អែស.អិល ៦១០

VOD បានបន្ត​រៀបរាប់ថា ការតវ៉ា​របស់​កម្មក​រ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងចក្រ លោក មាស សុថា ឲ្យ​ដក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចេញពី​បរិវេណ​រោងចក្រ និង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​អំ​ទ្បុង​បាតុកម្ម​រយៈបី​ខែ​ជា​ដើម​។​ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​នេះ បាន​ហែ​ក្បួន មក​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​អន្តរាគមន៍​។ ប៉ុន្តែ ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប បណ្តាលឲ្យ​ស្ត្រី​មួយចំនួន​រងរបួស​។

វិទ្យុ​អាស៊ីសេរី​បាន​ចុះ​ផ្សាយ​ថា ក្រុម​កម្មករ​បាន​ដុត​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​ និង​ម៉ូតូ ២​គ្រឿង នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ ដោយសារ​ពួកគេ​ខឹងសម្បារ​នឹង​សមត្ថកិច្ច​ដែល​បាន​យក​ឡាន​ទឹក​មក​បាញ់​ បង្ក្រាប​ក្រុម​កម្មករ៕

---------

រូបភាព៖ វិទ្យុ​អាស៊ីសេរី

3080demonstrator.jpg

ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved