បន្ទាប់​ខ្មែរ​យើង បាន​ប្រឡង​ឈ្នះ​លើ​ការ​រាំង​ចង្វាក់​ប្រពៃណី​នៅ​កូរ៉េកាល​ពី​ប៉ុន្មាន​ខែ​មុន ពេល​នេះ​បុគ្គល​កើត​លើ​ទឹក​ដី​អច្ឆរិយ​យើង​មួយ​ក្រុម​ទៀត​ហើយ បាន​ប្រឡង​ឈ្នះ​លើ​ទឹក​ដី​សម្បូរ​ស្រី​ស្អាត​នេះ ក្នុង​កម្មវិធី​វប្បធម៌​កូរ៉េ​២០១៣​មួយ​។


តាម​វីដេអូ​មាន​រយៈ​ពេល​៤នាទី​នេះ គេ​ឃើញ​តែ​ក្រុម​កម្ពុជា​យើង​ប៉ុណ្ណោះ​ឡើង​រាំ​បទ “Gentleman” ហើយ​ក្រោយ​រាំ​ចប់ ត្រូវ​គេ​ប្រកាស​ថា កម្ពុជា​ជា​អ្នក​ឈ្នះ​ ហើយ​ទង់​ជាតិ​របស់​ខ្មែរ​ក៏​ផ្តើម​បក​រវិច​លើ​ឆាក​តែ​ម្តង។ យ៉ាង​ណា លោក Raksmey X Ray(ឈ្មោះ​គណនី Facebook)  ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ក្រុម​រាំ​របស់​កម្ពុជា​ដែល​ឈ្នះ​នេះ ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា តាម​ពិត​ទៅ ខ្មែរ​យើង​ជាប់​ជយលាភី​លេខ​លេខ​២​ទេ លេខ​១ បាន​ទៅ​ក្រុម​ពលករ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ឯណោះ។

អត្ថបទ៖ អស្ចារ្យ…អស្ចារ្យ…ខ្មែរ​ប្រឡង​រាំ​ប្រពៃណី​ឈ្នះ​លេខ​១​ក្នុង​ចំណោម​១០​ប្រទេស​នៅ​កូរ៉េ!(វីដេអូ)

បើ​ទោះ​បាន​ជាប់​ត្រឹម​លេខ​២ ប៉ុន្តែ​ក៏​ជា​មោទនភាព​ដែរ ព្រោះ​ថា​លេខ​២ របស់​កម្ពុជា​នេះ គឺ​យើង​បាន​ឈ្នះ​ក្នុង​ចំណោម​ពលករ​មក​ពី​១៥​ប្រទេស​ឯណោះ។ ដូច្នេះ​ហើយ មោទនភាព​ជាតិ​ថ្មី​មួយ​ទៀត បាន និង​កំពុង​កើត​មាន​នៅ​ថ្ងៃ​នេះ ព្រឹក​នេះ លើ​បណ្ដាញ​សង្គម Facebook។

អីចឹង…តោះ​ទស្សនា​ទាំង​អស់​គ្នា​ទៅ​មើល…!!!

អត្ថបទ៖ ទារិកា