ទំនុក​ភ្លេង​ថ្មី​ ៩​បទ ​របស់​អ្នក​និពន្ធ​ឆ្នើម​ប្រចាំ​​កម្មវិធី​អាណាចក្រ​តារា ដែល​និពន្ធ​​ឱ្យ​តារា​៤​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស​ច្រៀង​ បាន​ចេញ​លក់​លើ​ទីផ្សារ​ហើយ​នៅ​ថ្ងៃ​នេះ។

អានអត្ថបទ៖ សាច់​ភ្លេង​ថ្មី​ ១០​បទ​ជួយ​ឱ្យ​ សួន ពិសិដ្ឋ ល្បី​រន្ទឺ​ក្នុង​ពិភពសិល្បៈ

សួន ពិសិដ្ឋ ក្នុង​ពិធី​ទទួល​ពាន​អាណាចក្រ​តារា​កាល​ពី​ពេល​កន្លង​ទៅ

សាច់​ភ្លេង​ថ្មី​​ទាំង​៩​បទ ពី​កវីនិពន្ធ​​ដែល​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ភ្លេង​មក​ពី​​ប្រទេស​កាណាដា​ រូប​នេះ​និពន្ធ​ឱ្យ​តារា​​ចម្រៀង ហង្ស​មាស​បួនរូប​ ​​ច្រៀង​​រួម​មាន៖

I លោក ព្រាប សុវត្ថិ ៣​បទ
១ ស្រា​អាល័យ
២ មិត្ត​ ឬ​ស្នេហា​
៣ Call​ មក​ខ្ញុំ​ម្ដេច​សុំ​លេខ​គេ

II កញ្ញា ឱក សុគន្ធ​កញ្ញា ២​បទ
១ Silly Girl
2 សង្សារ​ក្នុង​ចិត្ត

III លោក ឆន​ សុវណ្ណារាជ ៣​បទ
១ Power Up
២ ពេល​មាន​អ្នក​ទី២​ទើប​ដឹង​ថា​អូន​សំខាន់
៣ Sallow Me​

IV កញ្ញា សួស វីហ្សា ១​បទ ភ្លេច​ចំណង​ជើង

ទំនុក​ភ្លេង​ថ្មី​ ដែល​លោក សួន ពិសិដ្ឋ និពន្ធ​ក្នុង​បទ”ស្រាអាល័យ” របស់​លោក ព្រាប សុវត្ថិ

លោក សួន​ ពិសិដ្ឋ ប្រាប់​ថា​​ទំនុក​ភ្លេង​ថ្មី​ទាំង ៩​បទ​ខាង​លើ​បាន​ចេញ​លក់​ជា​ CD ហើយ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស។ យ៉ាង​ណា​ក៏​ដោយ​អ្នក​និពន្ធ​​ឆ្នើម​រូប​នេះ​បញ្ជាក់​ថា​នៅ​មាន​សាច់​ភ្លេង​ថ្មី​ជា​ច្រើន​ទៀត​ដែល​លោក​បាន​និពន្ធ​ទាំង​បទ​ភ្លេង និង​ទំនុក​ច្រៀង​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ។

អានអត្ថបទ៖ សួន ពិសិដ្ឋ អ្នក​និពន្ធ​ខ្មែរ​ដំបូង​ចារ​ឈ្មោះ​លើ​ផ្ទាំង​មាស​នៅ​កាណាដា

លោក សួន ពិសិដ្ឋ បាន​​ទទួល​​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ដូរ្យតន្ត្រី ជំនាញ​និពន្ធ​បទ​ភ្លេង និង​ Piano ពី​ប្រទេស កាណាដា។ លោក​បាន​​ឈ្នះ​ពាន​ជា​អ្នក​និពន្ធ​ឆ្នើម​ពី​កម្មវិធី​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ ២០១២ និង​២០១៣។ បច្ចុប្បន្ន​តារា​រូប​នេះ​កំពុង​និពន្ធ​បទ​ភ្លេង​ថ្មី​ និង​ទំនុក​ច្រៀង​ឱ្យ​ផលិតកម្ម ហង្ស​មាស និង​ផលិតកម្ម​ LD Picture៕

អត្ថបទ៖ អ៊ីង សុឡា