Breaking News
Loading...
Tuesday, November 12, 2013

ស្តាប់​ចម្រៀង​មាន​ប្រយោជន៍​ដល់​សុខភាព​របៀប​ណា​?


​បទ​ចម្រៀង​ដែល​យើង​ជ្រើសរើស​មក​ស្តាប់​អាចមាន​ឥទ្ធិពល​ដោយផ្ទាល់ និង​វិជ្ជមាន​ដល់​អារម្មណ៍​បាន​។ បទ​ចម្រៀង​កន្ត្រាក់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​នឹង​អាច​ធ្វើអោយ​អង្រួន​ដល់​ចិត្ត​អ្នក​ស្តាប់​បាន ហើយ​ចង្វាក់បេះដូង​ពេល​ខ្លះ​ក៏​អាច​លោត​ទៅ​តាម​ចង្វាក់ភ្លេង​ផងដែរ​។​

 

​រឿងនេះ​នឹង​ធ្វើអោយ​មនុស្ស​អាចមាន​ប្រតិកម្ម​ភ្ញោ​ចដ​ល់​ក្រពេញ​ញើស​, ចេញ​អ័រម៉ូន Adrenalin និង​ចង្វាក់បេះដូង​កើនឡើង​បាន​។ ចម្រៀង​អាចជួយ​ពង្រឹង​ដល់​ការធ្វើ​លំ​ហាត់ប្រាណ​អត្តពលកម្ម​, ធ្វើអោយ​អារម្មណ៍ល្អ​, មិន​អោយ​គិត​ច្រើន និង​លើកទឹកចិត្ត​ដល់​អ្នក​ស្តាប់​មិន​ថា​ពួកគេ​កំពុងតែ​ធ្វើ​អ្វី​ឡើយ​។​

 

​ការ​ស្តាប់​ចម្រៀង​បែប​បន្ធូរ​អារម្មណ៍​នឹង​ធ្វើអោយ​កាត់បន្ថយ​អ័រម៉ូន Cortisol ដែល​ធ្វើ​អោយ​ស្ត្រេសបាន​។ ចម្រៀង​បំពេរ​កូន​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​ធ្វើអោយ​ខួរក្បាល​មាន​អារម្មណ៍​ថា​ធូរស្រាល​។ អ្នក​ខ្លះ​ប្រហែលជា​យល់​ថា​មាន​ចម្រៀង​ផ្សេងៗ​ទៀត​ដែល​ធ្វើអោយ​ពួកគេ​ធូរ​អារម្មណ៍​ដែរ ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទេ ព្រោះ​អី​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​ទាំងអស់ ហើយ​ចម្រៀង​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ខ្លួន​យើង​គឺជា​ចម្រៀង​ដែល​យើង​ចូល​ចិត្ត​តែ​ម្តង​។​

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved