Breaking News
Loading...
Tuesday, November 12, 2013

ជំងឺ​ស្ទះ ពោះវៀន គឺជា​អ្វី​?


​ជំងឺ​ស្ទះ​ពោះវៀន​កើតមានឡើង​នៅពេល​ដែល​ពោះវៀនតូច ឬ ពោះវៀន​ធំ ត្រូវ​បាន​ទប់ស្កាត់ មួយផ្នែក ឬ​ទាំងស្រុង​។ កន្លែង​ស្ទះ​រារាំង​ម្ហូបអាហារ វត្ថុ​រាវ និង​ឧស្ម័ន ពី​ការ ផ្លាស់​ទី​ជាធម្មតា​តាម​ពោះវៀន ។ ការស្ទះ នេះ​អាច​នឹង​បង្ក​ឱ្យ​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ ដែល​ឈឺ​បាត់ៗ​។​

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ទះ​ពោះវៀន​

​ដុំ​សាច់ ពោះវៀន​ស្អិត​ជាប់​( adhesions ) ឬ រ​មួល​(twisting) ឬ រួម​តូច​(narrowing) នៃ ពោះវៀន អាច បណ្តាល​ឱ្យ​ស្ទះ ពោះវៀន បាន ។​

​ចំពោះ​ពោះវៀន តូច ការ​ស្អិត​ជាប់​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​។ មូលហេតុ​ផ្សេង​ទៀត រួមមាន ពោះវៀន​លៀន​ចេញ​(hernias) និង​ជំងឺ​រលាក​ពោះវៀន Crohn ដែល​អាច​ការ​រមួល ឬ ការរួម​តូចចង្អៀត​នៃ​ពោះវៀន ហើយ​និង​ដុំ​សាច់ ដែល​អាច រារាំង ពោះវៀន​តែម្តង​។ ការស្ទះ អាច នឹង​កើតឡើង​ប្រសិន​បើ​មួយ​ផ្នែក​ណាមួយ​នៃ​ពោះវៀន បាន​លូន​ចូលទៅ​ក្នុង​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ពោះវៀន​ដែល​ត្រូវបាន ហៅថា intussusception ។​

​ចំពោះ​ពោះវៀន ធំ  ជំងឺមហារីក​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​។ មូលហេតុ​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​ទល់លាមក​ធ្ងន់ធ្ងរ ដុំ​លាមក​រឹង និង​ការរួម​តូចចង្អៀត​នៃ​ពោះវៀន​បណ្តាលមកពី​ជំងឺ​រលាក​ពោះវៀន ឬ ដោយសារតែ​diverticulitis​។​

​តើ​អ្វី​ទៅ​ជា​រោគសញ្ញា​របស់​ជំងឺ​ស្ទះ​ពោះវៀន​?

​រោគសញ្ញា រួមមាន​:

  • ចុក និង​ការឈឺចាប់​ពោះ​ឈឺ​បាត់ៗ  ការឈឺចាប់​នេះ​អាច​កើតឡើង​នៅ​ជុំវិញ ឬ នៅ​ខាងក្រោម​ផ្ចិត​
  • ក្អួត​
  • ហើម​ពោះ​
  • ការ​ទល់លាមក និង​ស្ទះខ្យល់​ក្នុង​ពោះវៀន ប្រសិនបើ ពោះវៀន ត្រូវ​បាន​ស្ទះ​ទាំងស្រុង​
  • រាគ​ប្រសិនបើ​ពោះវៀន​ត្រូវ​បាន​ស្ទះ​គ្រាន់តែ​១​ផ្នែក​


​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត របស់​អ្នក ប្រសិនបើ​មាន ការឈឺចាប់​ធ្ងន់ធ្ងរ​និង​មិន​ឈប់ឈ​។ នេះ​ប្រហែលជា មានន័យ​ថា​ការផ្គត់ផ្គង់​ឈាម​ដល់​ពោះវៀន របស់​អ្នក​ត្រូវបាន​កាត់ផ្តាច់ នេះ​គឺជា ភាពអាសន្ន​មួយ​៕​

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved